ព័ត៌មានជាតិ
ទៅលេងអន្លង់ឈើទាល កុំភ្លេចទៅសាកម្ហូបឡាវ
រមណីយដ្ឋានអន្លង់ឈើទាល គឺជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញខាងវិស័យទេសចរណ៍ នៅក្បែរព្រំដែនកម្ពុជាឡាវ។
ស្ថិតនៅជិតខាងគ្នាមានវប្បធម៌លាយចម្រុះគ្នារវាងបងប្អូនខ្មែរនិងឡាវ រមណីយដ្ឋានអន្លង់ឈើទាលជាតំបន់ទេសចរណ៍ដែលភ្ញៀវចូលចិត្តទៅមើលសត្វផ្សោតដ៏កម្រ ហើយក៏អាចទៅសាកម្ហូបអាហារបែបឡាវ បន្ថែមជាមួយការជិះទូកទៅទស្សនាតំបន់រ៉ាមសារ តាមដងទន្លេមេគង្គដោយសប្បាយរីករាយទៀតផង។
អន្លង់ឈើទាល ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ភាគខាងលិចឈៀងខាងជើងខេត្តស្ទឹងត្រែង។ បើចេញដំណើរពីក្រុងស្ទឹងត្រែង ត្រូវឆ្លងកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់តាមផ្លូវជាតិលេខ៩។ បើជិះរថយន្តមិនយូរប៉ុន្មានទៅដល់ផ្លូវបំបែកគ្រួសក្រហមដាក់ផ្លាក សញ្ញាបង្ហាញផ្លូវទេសចរណ៍ទៅកាន់រមណីយដ្ឋានអន្លង់ឈើទាល ឃុំព្រះរំកិល ដែលមានចម្ងាយ ៦៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។



កញ្ញាថង បាង បានរៀបរាប់ឲ្យដឹងថា ភ្ញៀវទេសចរដែលមកលេងទីនេះ ភាគច្រើនចង់ស្គាល់ពីភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជាឡាវអាចគយគន់ទេសភាពដោយផ្ទាល់ភ្នែកពីចំណុចអន្លង់ឈើទាល បើយើងមើលទៅត្រើយម្ខាងទៀត គឺជាទឹកដីប្រទេសឡាវ។ ម្យ៉ាងទៀតម្ហូបអាហារដែលនាងនិងអ្នកផ្សេងទៀត លក់ជូនភ្ញៀវនៅទីនោះភាគច្រើន សុទ្ធតែជាម្ហូប បែបឡាវដាក់ម្ទេសហិរមានដូចជាបាយដំណើប បុកល្ហុងស្បែកក្របីក្រៀម ឬសឈើដាក់ទឹកដាំផឹកបំបាត់ជំងឺ និងស្រាថ្នាំ ស្រាបៀរឡាវ នំចំណីផ្សេងទៀតជាដើម។
កញ្ញាបានរៀបរាប់បន្តទៀតថា ប្រជាពលរដ្ឋក្នុងឃុំព្រះរំកិល តែងតែមានទំនាក់ទំនងគ្នាដោយជិះទូកឆ្លងទៅទិញអីវ៉ាន់របស់របរលក់ដូរ នំចំណីក្នុងនាមជាអ្នកភូមិផងជាមួយប្រជាពលរដ្ឋឡាវ។ មូលហេតុដែលអ្នកភូមិនៅទីនេះ ឆ្លងទៅទិញឥវ៉ាន់តិចតួចនៅក្នុងទឹកដីឡាវនោះ ដោយសារតែមកទិញនៅទីរួមខេត្តស្ទឹងត្រែងមានចម្ងាយឆ្ងាយ។
ការដែលអ្នកភូមិឃុំព្រះរំកិល ឆ្លងទៅទិញឥវ៉ាន់នៅទឹកដីឡាវនោះ គឺត្រឹមប្រើរយៈពេលត្រឹមតែមួយម៉ោង ដោយចំណាយពេលជិះទូកទៅមកមិនយូរឡើយ ពោលគឺជិតជាងការធ្វើដំណើរពីឃុំព្រះរំកិល មកទិញរបស់របរនៅខេត្តស្ទឹងត្រែង។ ឥ


រមណីយដ្ឋានអន្លង់ឈឺទាលក្រៅពីលក់ម្ហូបអាហារបែបឡាវ និងទស្សនាសត្វផ្សោតតំបន់ រ៉ាមសារក្នុងឃុំព្រះរំកិលភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទឹកជ្រោះសុភមិត្រ មិនឆ្ងាយប៉ុន្មានពីទីនោះ គឺនៅក្នុងទឹកដីស្រុកឆែបខេត្តព្រះវិហារដែលអ្នកផង តែងតែយល់ច្រឡំថាទឹកជ្រោះ សុភមិត្តស្ថិតក្នុងខេត្តស្ទឹងត្រែងគ្រាន់តែនៅជាប់ព្រំប្រទល់គ្នាប៉ុណ្ណោះ។
លោក ផយ វណ្ណា ជាអ្នកបើកទូកជូនភ្ញៀវប្រចាំអន្លង់ឈើទាលនេះបានប្រាប់ថា ក្រៅពីសេវាកម្មម្ហូបអាហារ នៅរមណីយដ្ឋានអន្លង់ឈើទាល លោកអាចដឹកជញ្ជូនភ្ញៀវទៅទស្សនាមើលផ្សោត មើលព្រៃលិចទឹក កោះតូចធំ តំបន់រ៉ាមសាតាមជិត តាមឆ្ងាយរីករាយជាមួយធម្មជាតិនឹងមើលហ្វូងក្អែកទឹក សត្វស្លាបរាប់ពាន់ក្បាលហើរទុំតាមដើមឈើ លើកោះ មើលសម្រស់ធម្មជាតិ ប្រែពណ៍ទៅតាមរដូវកាល និងមើលព្រះសូរិយារៀបអស្ដង្គតទៀតផង៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក