Connect with us

ព័ត៌មានជាតិ

បេក្ខជន​មួយចំនួន​ សង្ឃឹមមុន ៧០ ភាគរយ​លើការប្រឡង​បាក់ឌុបឆ្នាំនេះ​

បានផុស

នៅ

ស្របពេលដែលដែលដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិបញ្ចប់នៅរសៀលថ្ងៃទី ២៨ ខែធ្នូនេះ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមួយចំនួន បង្ហាញក្ដីសង្ឃឹម ៧០ ភាគរយ លើការ​ធ្វើសំណេររបស់ខ្លួនថា នឹងជាប់ការប្រឡងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជន សឺ ឡាដា ប្រឡងនៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង មានសង្ឃឹម ៦០ ភាគរយ លើ​សំណេរ​របស់ខ្លួន ដោយប្រាប់ថា ខ្លួនធ្វើបានច្រើនលើវិញ្ញាសាដែលចេញដោយក្រសួង។

សិស្សប្រឡងបាក់ឌុបម្នាក់ទៀត ឈ្មោះ សុភ័ស ស្រីពេជ្រ មកពីវិទ្យាល័យផ្សារដើមថ្កូវ ក៏បាន​ប្រាប់​ថា ខ្លួនមានសង្ឃឹម ៧០ ភាគរយ ដោយសារតែមានលំហាត់មួយចំនួន គឺធ្លាប់ធ្វើ ហើយអាច​ធ្វើបាន​នៅ​ពេលចេញលើវិញ្ញាសាប្រឡងនៅថ្ងៃចុងក្រោយនេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការប្រឡងរយៈពេល ថ្ងៃនេះ ដំណើរ​ការទៅ​ដោយរលួន រក្សាបាននូវរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ មានភាពស្ងប់ស្ងាត់ល្អ ទាំងនៅក្នុង និង​ក្រៅ​មណ្ឌលប្រឡង។

ក្រសួងអប់រំ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះ មានបេក្ខជនអវត្តមានចំនួន ៤៤៣០នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ១១៤ ១៨៣នាក់ នៅទូទាំងប្រទេស និងមានបេក្ខជន មានបញ្ហាសុខភាពចំនួន ៣៦នាក់។

ដំណើរការសំណេរនៅថ្ងៃទី ២នេះ មានពីរមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៤ ១៨៣នាក់ ស្រី ៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ចែកចេញជា ៤៦១៦ បន្ទប់។ បេក្ខជនអវត្តមានសរុបមានចំនួន ៤៤៣០នាក់ (គិតបូកទាំងអវត្តមានថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២១) ដែលស្មើនឹង ៣,៨៨ភាគរយ នៃបេក្ខជនសរុបទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម