Connect with us

ព័ត៌មានជាតិ

រដ្ឋាករទឹកខេត្តស្វាយរៀង ពង្រីកប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មីបន្ថែម ក្នុងអាងទន្លេវ៉ៃគោ

បានផុស

នៅ

បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង ទើបតែសម្រេចបានប្រមាណ ៤៤% ប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់តាមតម្រូវការនោះទេ ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងក្រុងស្វាយរៀង និងតំបន់ជាយក្រុងឲ្យបានគ្រប់គ្រាន់តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លេខ ៣២៣២ ឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ៖ ការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មីបន្ថែម ការពង្រីកបណ្តាញចែកចាយ និងស្ថានីយបូមទឹកឆៅ ១ កន្លែង ស្ថិតនៅក្នុងអាងទន្លេវ៉ៃគោ (ស្ថិតនៅខាងជើងទ្វារទឹកស្ពានតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង)។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី ២៨ ខែធ្នូ ថា ការសាងសង់ស្ថានីយបូមទឹកឆៅនេះ ត្រូវការចាក់ដីបំពេញជាបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនសម្ភារចូលក្នុងការដ្ឋាន និងការបុកគ្រឹះស្ថានីយបូមទឹកឆៅ(intake)បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ចំពោះដីដែលបានចាក់ចូលទៅក្នុងទន្លេ សម្រាប់បម្រើឲ្យការដ្ឋានខាងលើ នឹងត្រូវយកចេញវិញទាំងអស់នៅពេលដែលការដ្ឋានត្រូវបានបញ្ចប់១០០%។

ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង បានបន្ថែមទៀតថា អង្គភាពរដ្ឋាករទឹក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ ក្នុងអំឡុងពេលការចាក់ដីចូលអាងទឹកទន្លេវ៉ៃគោ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅនេះ៕ អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម