ព័ត៌មានជាតិ
ថវិកាជាង ២ម៉ឺនលានរៀល ចំណាយរៀបចំដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ថា ថវិកាសម្រាប់ចំណាយក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មានទឹកប្រាក់សរុបចំនួន ២១ ១៩១.៩លានរៀល ស្មើនឹងជាង ៥លានដុល្លារអាមេរិក។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការចំណាយលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ផ្តោតសំខាន់គឺប្រាក់ឧបត្ថម្ភលើគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង ដែលមាន៤ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។
ចំណែកឥណទានថវិកាឆ្នាំ២០២១ សម្រាប់ទ្រទ្រង់ក្នុងកិច្ចដំណើរការក្រសួងអប់រំ យុវជន និងកីឡាផ្នែកចំណាយចរន្តមានចំនួន ៥៨៧ ៧៤៧ លានរៀល(មិនបញ្ចូលបន្ទុកបុគ្គលិក)។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា។
បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួនបេក្ខជនអវត្តមានថ្ងៃប្រឡងទី១(២៧ធ្នូ) មានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជា៣,៧ ភាគរយ។
សូមបញ្ជាក់ថា ការប្រឡងរយៈពេល២ថ្ងៃ ស្មើនឹង ៦៣០នាទី ដែលមានពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ។ លទ្ធផលនៃការប្រឡង ក្រសួងអប់រំ នឹងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ប្រកាសលទ្ធផលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់បណ្តាខេត្ត ទូទាំងប្រទេស៕ ទួន សុផល




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់