Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​អប់រំ​វាយតម្លៃ​ថា ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ទៅទៀត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​អះអាង​ថា ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ បាក់​ឌុប​នៅ​ឆ្នាំនេះ​ បាន​ប្រព្រឹត្តិ​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ទៅទៀត​ទៀត​ដោយសារ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៌មាន​នៅ​ព្រលប់​ថ្ងៃ​ទី​២៨​ធ្នូ​នេះ លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​បន្ត​ថា ​ជា​រួម បើ​ទោះបី​ជា​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​ក៏​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ឃើញថា​ មាន​ភាពល្អប្រសើរ​ជាង​មុនៗ​ដែរ ពោលគឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ដោយសារ​បេក្ខជន​ប្រឡង​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុងការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ទាំងនេះ​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយមាន​ការចូលរួម​សង្កេត​ការ​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ ការចូលរួម​សហការ​ពី​កងកម្លាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​ពិសេស​មានការ​យកចិត្ត​ទុកដាក់​ពី​លោក​លោកស្រី​ជា​អភិបាល​រាជធានី​ខេត្ត​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ប្រឡង​ឆ្នាំនេះ​មាន​បេក្ខជន​អវត្តមាន​ចំនួន​៤៤៣០​នាក់​ក្នុងចំណោម​បេក្ខជន​សរុប​ចំនួន​១១៤ ១៨៣​នាក់​នៅ​ទូទាំងប្រទេស​និង​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៣៦​នាក់។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ចំណែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​៣៦​ករណី ក្នុង​នោះ​បេក្ខជន​មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​កីឡាការិនី ចំនួន ២​នាក់​និង​មាន​បេក្ខជន​ម្នាក់​នៅ​ខេត្តបាត់ដំបង​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ព្រមទាំង បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន ៤​នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដទៃទៀត​ចំនួន​២៩​នាក់​។ ដោយឡែក​បេក្ខជន​២​នាក់ មាន​បញ្ហា​សុខភាព​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់មក​ចូលរួម​ដំណើរការ​សំណេរ​វិញ និង​បេក្ខ​នារី​ម្នាក់ទៀត ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយពេល​គាត់​បញ្ចប់​ដំណើរ​សំណេរ​ព្រឹក​ថ្ងៃទី​២​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ជា​រួម​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​ទាំងអស់ អាច​បន្ត​ការប្រឡង​រហូតដល់​ចប់ ក្រោម​ការ​យក​ចិត្តទុកដាក់​ពី​គណៈមេប្រយោគ ភ្នាក់ងារ​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​និង​មានការ​ថយចុះ​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​ដោយសារ​អាកាសធាតុ​មាន​អំណោយផល៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម