Connect with us

ព័ត៌មានជាតិ

នៅពេលចាកចេញពីតំណែងនាយករដ្ឋមន្ត្រី សម្ដេចតេជោ នឹងរៀបចំឲ្យមានច្បាប់កំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី

បានផុស

នៅ

ថ្លែងពីវេទិកាម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកមុនថា នៅពេលដែលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងរបស់អ្នកស្នើសុំ ដែលចង់ឲ្យមានការកំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ប្រកាសទុកឲ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នក ដែលស្នើសុំឲ្យរៀបចំច្បាប់កំណត់អាយុ ចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បាននោះទេ ពីព្រោះតែការបោះឆ្នោត គឺបោះឆ្នោតជ្រើសរើសសមាជិកសភា មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយផ្ទាល់នោះទេ។ ប៉ុន្តែសមាជិករដ្ឋសភាទេ ដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមអតីតគណបក្សប្រឆាំងថា «ហើយរឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណា គឺជារឿងបក្សរបស់គេ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នៅពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយក្លាយសមាជិករដ្ឋសភាវិញ នឹងពិភាក្សាជាមួយសមាជិករដ្ឋសភាផ្សេងទៀត ដើម្បីរៀបចំឲ្យមានច្បាប់កំណត់អាយុ នាយករដ្ឋមន្ត្រី ដែលត្រូវចូលនិវត្តន៍។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «កាលហ្នឹងគេថា កំណត់អាយុនាយករដ្ឋមន្ត្រី អូខេ! ចាំពេលហ្នឹង បោះឆ្នោតជ្រើសរើស ផ្ដល់ការទុកចិត្តឲ្យរដ្ឋាភិបាលថ្មីរួចហើយ ចេញមកយើងជាសមាជិកសភា គិតថា បបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្ដួចផ្ដើមគំនិតស្នើសុំ ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១១ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៣ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម