Connect with us

ព័ត៌មានជាតិ

ខេត្ត​មណ្ឌលគិរី​រៀបចំ​ខួប ៦០ ឆ្នាំ ​នឹង​​តាំង​បង្ហាញ​​ជីវប្រវត្តិ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់

បានផុស

នៅ

ខេត្ត​មណ្ឌលគិរី​នឹង​រៀបចំ​ខួប ៦០ ឆ្នាំ ដោយ​នឹង​មាន​រៀបចំ​ការ​បាញ់កាំជ្រួច​ដើម្បី​អបអរ​រួម​ទាំង​ការ​ដាក់​បង្ហាញ​ប្រវត្តិ​ថ្នាក់​ដឹកនាំ​ខេត្ត​នៅ​គ្រប់​ជំនាន់។

បើ​តាម​មន្រ្តី​អ្នក​នាំ​ពាក្យ​ខេត្ត​មណ្ឌលគិរី​លោក ជាក់ ម៉េងហ៊ាង បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​​រៀបចំ​ខួប ៦០ ឆ្នាំ​នៃ​ការ​បង្កើតខេត្ត​មណ្ឌល​គិរី​នៅ​ថ្ងៃ​ស្អែកនេះ អាជ្ញាធរ​​នឹង​រៀបចំ​តាំង​ពិព័រណ៍​សមិទ្ធផល​ពី​មន្ទីរ​ជុំវិញ​​ខេត្ត រួម​ទាំង​មានការ​បាញ់​កាំជ្រួច​អបអរសាទរ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ក្នុង​ពិធី​នោះ​ក៏​មានការ​ដាក់​តាំង​បង្ហាញ​ជីវប្រវត្តិ​ថ្នាក់​ដឹកនាំ​ខេត្ត​គ្រប់​ជំនាន់ ​​ក្នុង​រយៈ​ពេល ៦០ ឆ្នាំ តាំងពី​​ខេត្ត​បាន​បង្កើត​លើក​ដំបូង។

ខេត្ត​មណ្ឌលគិរី បង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយព្រះបរមតរនកោដ្ឋព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ។ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឥសាន្ត មានចម្ងាយប្រហែល​ ៣៨២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ផ្ទៃដីភាគច្រើនខេត្តនេះ​​គ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាប សំបូរដោយជ្រលងដងអូរជាច្រើន។

បើ​តាម​លោក​អភិបាល​រង​ខេត្តនិង​ជា​អ្នក​នាំពាក្យ​ខេត្ត​មណ្ឌលគិរី ការ​រៀបចំ​កម្មវិធី​ខួប ៦០ ឆ្នាំ ​ក៏​ភ្ជាប់​​ពិធីបុណ្យ​​ឆ្លង​ឆ្នាំ​ ដែល​តាម​លោក​អភិបាល​រង​ខេត្ត​បាន​បញ្ជាក់​ឲ្យ​កម្ពុជាថ្មី​ដឹងថា មក​ដល់​ពេលនេះ​សណ្ឋាគារ​និង​ផ្ទះសំណាក់​មាន​ការ​កក់​ពេញ​អស់​ហើយ។

មន្រ្តី​អ្នក​នាំពាក្យ​ខេត្ត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខេត្តមណ្ឌលគិរីគឺជាខេត្តដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍។ ខេត្តមានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ ដែលភ្ញៀវទេសចរណ៍ចូលចិត្ត​មក​កម្សាន្ត។

បើ​តាម​មន្ទីរទេសចរណ៍​ខេត្ត​មណ្ឌលគិរី ទូទាំង​ខេត្ត​មាន​តំបន់​ទេសចរណ៍​ចំនួន ៣៦កន្លែង មានដូចជា​តំបន់រមណីយ​ដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានអាកាសធាតុត្រជាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម