ព័ត៌មានជាតិ
អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈមានចំណតឧធម្ភាគចក្រលើដំបូល សាងសង់អស់ ៨១លានដុល្លារ
អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ មានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ចិន គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។ ជាការកត់សម្គាល់ នៅលើដំបូលអគារនេះ ក៏មានសាងសង់ចំណតឧធម្ភាគចក្រ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោនផងដែរ។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២៨ ខែធ្នូថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈនេះ ចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។
លោកស្រី យក់ សម្បត្ដិបន្ដថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានយកចិត្តទុកដាក់ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារនេះ លេចជារូបរាងឡើងក្រោមកិច្ចសហការរជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។
គិតមកដល់ពេលនេះ អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល សម្តែងមានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន និងបានប្តេជ្ញាយ៉ាងមុតមាំថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែស្អិតរមួតយូរអង្វែង ដោយមើលឃើញថា មិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩៕ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ