Connect with us

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យបន្តកែទម្រង់កងទ័ព ជាពិសេស ខឿននយោបាយការពារជាតិរបស់ប្រជាជន

បានផុស

នៅ

មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យក្រសួងការពារជាតិ បន្តធ្វើការកែទម្រង់កងទ័ព ជាពិសេស ខឿននយោបាយការពារជាតិរបស់ប្រជាជន ពីព្រោះនេះ ជារឿងសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងត្រូវបន្តធ្វើការកែទម្រង់កងទ័ពតទៅទៀត។ ក្នុងការកែទម្រង់កងទ័ពរបស់យើង បានធ្វើច្រើនមកហើយ ប៉ុន្តែ កិច្ចការចាំបាច់របស់យើង គឺត្រូវតែបន្តធ្វើការកែទម្រង់តទៅទៀត ពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់យើង ឲ្យបានរឹងមាំឡើង ហើយត្រូវតែពង្រឹងខឿននយោបាយការពារជាតិរបស់ប្រជាជន»។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា៖ «យើងមានមោទនភាពចំពោះជាតិសាសន៍របស់យើង គឺនៅពេលមានកិច្ចការកើតឡើង ដូចជា សភាពការណ៍នៅព្រំដែន កម្លាំងនៅពីខាងក្រោយ ជាខ្នងធំណាស់ ធំមហាសាល ដែលផ្សារភ្ជាប់ខ្លួនជាមួយកងទ័ព។ បណ្ដាអង្គភាពខេត្ត រាជធានី ត្រូវផ្សាភ្ជាប់ខ្លួនជាមួយបណ្ដាកងពល និងយោធភូមិភាគ… នោះហើយ គឺជាចំណុចលេចធ្លោនៃខឿនការពារជាតិរបស់ប្រជាជន។ បើយើងអនុវត្តបានល្អ ត្រឹមត្រូវលើបញ្ហានេះ ពិតជាល្អ»។

បើតាមសម្តេច ហ៊ុន សែន ការផ្សារភ្ជាប់ខ្លួនរវាងកងទ័ព និងប្រជាជន គឺល្អណាស់ ពីព្រោះប្រជាជន គឺជាប្រភពមិនចេះរីងស្ងួត រួមទាំង ការផ្គត់ផ្គង់កម្លាំងកងទ័ព ដើម្បីចូលបម្រើក្នុងកងទ័ព ជាប្រភពនៃការបម្រើឲ្យវិស័យការពារជាតិ។ សម្តេចតេជោ ថា៖ «កែទម្រង់អីកែទម្រង់ចុះ ក៏ប៉ុន្តែចំណុចស៊ីជម្រៅរបស់វា ត្រូវពង្រឹងទៅលើនយោបាយខឿនការពារជាតិរបស់ប្រជាជន ព្រោះនេះ គឺជាសេចក្តីសុខសម្រាប់ទាំងអស់គ្នា”។

នាយឧត្តមសេនីយ៏ផ្កាយមាស៥រូបនេះ បានអះអាងថា ប្រទេសមួយចំនួន កងទ័ពចេញច្បាំង បែរជាធ្វើបាតុកម្មប្រឆាំង។ ប៉ុន្តែដោយសារតែប្រទេសអស់ហ្នឹងនាំកងទ័ពទៅឈ្លានពានប្រទេសគេ ទើបប្រជាពលរដ្ឋបាតុកម្មក្នុងស្រុកប្រឆាំង ដែលនោះ មិនមែនជាខឿនការពារជាតិនោះទេ។ ប្រទេសណា ដែលមានកងទ័ពចេញច្បាំងនៅក្រៅប្រទេស តែងតែមានបាតុកម្មនៅក្នុងស្រុក តែសម្រាប់កម្ពុជាអត់មានកងទ័ពខាងក្រៅប្រទេសដូចបណ្ដាប្រទេសទាំងនោះទេ ក្រៅតែពីកងទ័ពចេញទៅប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ កម្ពុជា មិនបានបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសណាមួយនោះទេ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម