ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ផ្កាយមាស៥៖ «ឥឡូវនេះ នាយទាហានរបស់យើងគ្រាន់តែដុះក្បាលពោះ ប្រហែលជាង៥០%ហើយ»
ពីវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាយទាហានរបស់កម្ពុជាប្រមាណជាង៥០ភាគរយហើយ បាន«ដុះក្បាលពោះ»។ ប៉ុន្តែ សម្តេចថា ការដុះក្បាលពោះនេះ មិនថា សម្តេច ឬអ្នកផ្សេងទេ គឺអាស្រ័យដោយសារតែវ័យ។

សម្តេចតេជោ បានមានប្រសាសន៍បែបលេងសើចថា សូម្បីតែសម្តេចផ្ទាល់ក៏ឡើងគីឡូមិនតិចដែរនាពេលនេះ ដោយសម្តេចមិនអាចស្លៀកខោ ដោយមិនប្រើប្រាស់ខ្សែក្រវាត់បានឡើយ។ ប៉ុន្តែ យ៉ាងណាក៏ដោយ សម្តេច បានប្រាប់ឲ្យកងទ័ពទាំងអស់បន្តហ្វឹកហ្វឺនជាប្រចាំ និងបានប្រាប់ឲ្យក្រសួងការពារជាតិបន្តធ្វើការកែទម្រង់លើវិស័យការពារជាតិកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានរំលឹកឲ្យកងទ័ពទាំងអស់ដឹងច្បាស់ពីនាទីរបស់ខ្លួន ដែលជាអ្នកការពារជាតិ និងការពារទឹកដី។ សម្តេចតេជោ ក៏បានចង្អុលប្រាប់កងទ័ពកម្ពុជាថា កម្ពុជា ជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ដូច្នេះហើយ ពួកគេត្រូវការពាររាជរដ្ឋាភិបាល ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញកម្ពុជា។ មិនតែប៉ុណ្ណោះ កងទ័ពទាំងអស់មិនអាចអព្យាក្រិតរវាងរាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយបានទេ។ ប៉ុន្តែ អាចអព្យាក្រិតបានរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ