Connect with us

ព័ត៌មានជាតិ

មិនទាន់កំណត់ពេល ចាក់វ៉ាក់សាំងដូសទី ៤ ដល់មន្ត្រីជួរមុខនៅឡើយទេ

បានផុស

នៅ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជានូវមិនទាន់បានកំណត់ពេលវេលា ក្នុងការចាក់វ៉ាក់សាំងដូសទី ៤ ដល់មន្ត្រីជួរមុខនៅឡើយទេ ខណៈបច្ចុប្បន្នកំពុងមមារញឹក រៀបចំចាក់ដូសជំរុញឬដូសទី ៣ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ខាងមុខ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា ចំពោះការចាក់ដូសទី ៤ ដល់មន្ត្រីជួរមុខនូវមិនទាន់កំណត់ពេលវេលា នៅឡើយទេ។

សូមជម្រាបថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់វ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលជាជំនួយរបស់រដ្ឋាភិ បាលអូស្ត្រាលី សម្រាប់ចាក់ដូសទី ៤ដល់មន្ត្រីជួរមុខ។ ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន២.៣៥ លានដូស កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំង​ Pfizer ដែលផ្តល់ដោយប្រទេសអូស្ត្រាលី នឹងប្រើប្រាស់ជាដូសទី ៤ ចាក់ឲ្យអ្នកជួរមុខ។ សម្តេច បានណែនាំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សិក្សាករណីនេះ អំពីលទ្ធភាពក្នុងការចាក់ដូសទី ៤ ដល់អ្នកជួរមុខ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៨ ខែឆ្នូ ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ការចាក់លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ ការចាក់លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ការចាក់លើកុមារអាយុ ៥ឆ្នាំ មាន ៩៩,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងលទ្ធផលចាក់វ៉ាក់សាំងធៀប នឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,០៨%៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ២៩ នាទីutes មុន

Ranngo និង Lil Kzy សម្តែងរួមគ្នាលើកដំបូង លើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម