ព័ត៌មានជាតិ
ហាង ZANDO ប្រកាសផ្តល់ថវិកា១ម៉ឺនដុល្លារ ជូនរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩
ហាងលក់សម្លៀកបំពាក់ ZANDO បានប្រកាសបរិច្ចាគថវិកាដល់រាជរដ្ឋាភិបាលចំនួន ១ម៉ឺនដុល្លារ ដើម្បីទិញវ៉ាក់សាំងការពារជំងឺក្ូវីដ១៩។ នេះបើតាមទំព័រហ្ចេសបុកផ្លូវការ ZANDO CAMBODIA។ ZANDO ជាទីកន្លែងមួយ ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលិក និងភ្ញៀវទៅទិញសម្លៀកបំពាក់នៅហាងនេះ។
ប្រភពដដែលបានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនហ្សានដូ មានសេចក្តីសោមនស្សក្នុងការចូលរួមចំណែកបរិច្ចាគជាទឹកប្រាក់ចំនួន ១មុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
ហ្សានដូ នឹងបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាជូននូវសុខភាពនិងសុវត្ថិភាពរបស់យើងគ្រប់គ្នា។ គ្រប់ហាងហ្សានដូទាំងអស់បានធ្វើការបាញ់សម្អាតមេរោគនៅក្នុងនិងក្រៅបរិវេណហាងរួចរាល់ ហើយគ្រប់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅហាង តម្រូវឲ្យវាស់កម្តៅ លាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅក្នុងហាង។ សូមបន្តចូលរួមអនុវត្តវិធានការអនាម័យនេះឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពនិងសុខភាពរបស់យើងទាំងអស់គ្នា។ ក្រុមហ៊ុនហ្សានដូសង្ឃឹមថា យើងទាំងអស់គ្នានឹងចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ