ព័ត៌មានជាតិ
មូលនិធិព្រូដិនស៍ ដាក់ដំណើរការកម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរកបចេ្ចកវិទ្យា ក្នុងការពង្រឹងសមត្ថភាពសង្គ្រោះអាយុជីវិតទប់ទល់នឹងគ្រោះមហន្តរាយ
មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ។
កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដើម្បីស្វែងរកផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ។ តាំងពីឆ្នាំ២០០០ គ្រោះមហន្តរាយពិភពលោកច្រើនជាង៤០ ភាគរយ បានកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៨ សែននាក់ និងប៉ះពាល់ដល់មនុស្ស៣.២ ពាន់លាន នាក់ ។ ក្នុងឆ្នាំនេះ ជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង១១ លាននាក់ ហើយរំពឹងថានឹងបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង២,៧ ពាន់ពាន់លានដុល្លារ បានបង្ហាញពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការនៅគ្រប់វិស័យក្នុងការកាត់បន្ថយការគំរាមកំហែង និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរឡើង។ ពានរង្វាន់នេះគឺជាផ្នែកមួយនៃកម្មវិធី SAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹងទូលំទូលាយដែលត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ និងគាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មានស្ដីអំពីការសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម។
អង្គការដែលចូលរួមក្នុងកម្មវិធីនេះនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកប្រតិបត្តិការលើដំណោះស្រាយបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។
លោក Donald Kanak នាយក មូលនិធិព្រូដិនស៍ មានប្រសាសន៍ថា “ជំងឺរាតត្បាតជាសកល កូវីដ 19 ដែលកំពុងកើតឡើង បានបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់ សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងឥទ្ធិពលផ្នែកបច្ចេកវិទ្យាក្នុងការពង្រឹងសមត្ថភាព ការឆ្លើយតប និងការស្តារឡើងវិញ។ យើងបានបង្កើតកម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះឡើង ដើម្បីជំរុញទឹកចិត្តដល់សហគ្រិននៅទូទាំងពិភពលោកឱ្យខិតខំប្រឹងប្រែង និងផ្តោតភាពប៉ិនប្រសប់របស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ។ យើងជឿជាក់ថា កម្មវិធីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) នេះ មានសក្តានុពលដែលអាចផ្ដល់អត្ថប្រយោជន៍ធំធេង និងមានឥទ្ធិពលដូចនឹងវិស័យបច្ចេកវិទ្យាផ្សេងទៀតដូចជា បច្ចេកវិទ្យាការអប់រំ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រផងដែរ”។
លោក Alexander Metheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធ IFRC មានប្រសាសន៍ថា “ឆ្នាំ២០២០ បានបង្ហាញយើងឱ្យឃើញថា ការពង្រឹងសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ សហព័ន្ធ IFRC រីករាយដែលបានធ្វើការជាមួយមូលនិធិព្រូដិនស៍ម្ដងទៀតលើកម្មវិធីពានរង្វាន់ SAFE STEPS D-Tech ដើម្បីនាំយកអាជីវកម្ម និងសហគមន៍ មករួមគ្នាក្នុងការគាំទ្រដល់ដំណោះស្រាយបច្ចេកវិទ្យា ដែលនឹងជួយសង្គ្រោះអាយុជីវិតមនុស្ស”។
លោកស្រី Pratima Harite នាយកផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា “បច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការពង្រឹងសមត្ថភាពនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រុមហ៊ុន Lenovo មានគោលបំណងដាក់បញ្ចូលគ្នានូវឥទ្ធិពលនៃដំណោះស្រាយបច្ចេកវិទ្យាលំដាប់ពិភពលោកជាមួយនឹងការច្នៃប្រឌិត និងបទពិសោធរបស់សហគ្រិនក្នុងស្រុក និងអង្គការសប្បុរសធម៌ ដើម្បីសម្រេចបាននូវការត្រៀមរៀបចំ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរ”។
កម្មវិធីពានរង្វាន់នេះត្រូវបានគាំទ្រដោយដៃគូយុទ្ធសាស្ត្រជាច្រើនរួមមាន Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee និងកម្មវិធី National Geographic។
ការប្រកួតប្រជែងនេះចាប់ផ្ដើមទទួលយកពាក្យចូលរួមចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្វែងរកប្រាក់ចំណេញអាចដាក់ពាក្យស្នើសុំចូលរួមបាន។ ព័ត៌មានលម្អិតអំពីពាក្យសុំលក្ខណៈវិនិច្ឆ័យ ពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាននៅទីនេះ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ