ព័ត៌មានជាតិ
មាន១៤០បណ្តឹង ត្រូវបានដាក់ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅទូទាំងប្រទេសបានទទួលពាក្យបណ្តឹងសរុបចំនួន១៤០បណ្តឹង ក្នុងនោះភាគចច្រើន ប្តឹងដោយតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះបើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ។
ក្នុងចំណោមបណ្តឹងទាំងនោះ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួលចំនួន១៣៨ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងចំនួន២ បណ្តឹង ហើយក្នុងចំណោមបណ្តឹងទាំង១៣៨ ដែលមាននៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន៧៣ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប ។ ដូច្នេះធ្វើឲ្យបណ្តឹងនៅថ្នាក់ គ.ជ.ប សរុបមានបណ្តឹងចំនួន៧៥ បណ្តឹង។
បើតាម គ.ជ.ប បញ្ជាក់ថា ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន១៣៨ បណ្តឹងនោះ ជាបណ្តឹងតវ៉ាមានចំនួន២បណ្តឹង និងបណ្តឹងជំទាស់ចំនួន១៣៦បណ្តឹង ហើយបណ្តឹងទាំងនោះ មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន១១១ បណ្តឹង, ប្រជាពលរដ្ឋ ចំនួន២៦ បណ្តឹង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១ បណ្តឹង។

ចំណែកលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងទាំងនោះគឺ សម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន៥ បណ្តឹង, សម្រេចបដិសេធពាក្យបណ្តឹងចំនួន១៣០ បណ្តឹង, ចារបដិសេធពាក្យបណ្តឹង ចំនួន៣បណ្តឹង ដោយសារពាក្យបណ្តឹងទាំងនោះ មិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់។
ចំពោះពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប មានចំនួនសរុប៧៥បណ្តឹងនោះ មានប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៧៣បណ្តឹង ជាបណ្តឹងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន៦៥បណ្តឹង និងប្រជាពលរដ្ឋចំនួន១០បណ្តឹង។ ចំពោះពាក្យបណ្តឹងទាំងអស់នេះ គ.ជ.ប កំពុងត្រួតពិនិត្យ និងសម្រេចទៅតាមប្រភេទនៃបណ្តឹងនីមួយៗ។
បើតាម គ.ជ.ប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមាន៣ដំណាក់កាល គឺទី១, ការដាក់ ការទទួលពាក្យបណ្តឹងនៅ ក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល៣ថ្ងៃយ៉ាងយូរ។ ទី២, ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល៥ថ្ងៃ យ៉ាងយូរ។ ទី៣, ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល១០ថ្ងៃ យ៉ាងយូរ។
សូមបញ្ជាក់ថា តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹងទាក់ទង និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង