Connect with us

ព័ត៌មានជាតិ

ខុស​ពី​​ក្រុមហ៊ុន ៨ នេះ មិន​អាច​មាន​សិទ្ធិកែរថយន្ត​ចង្កូត​ពី​​ស្តាំ​មក​ឆ្វេងទេ​

បានផុស

នៅ

ក្រសួងសាធារណការ​ និងដឹកជញ្ជូន​​បាន​ប្រកាស​ទទួល​ស្គាល់​​ក្រុមហ៊ុនចំនួន០៨​ អាច​ធ្វេីអាជីវកម្ម​កែ​ចង្កូតពីស្តាំមកឆ្វេង ស្រប​តាម​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិង​ដឹក​ជញ្ជូន ​នឹង​មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទ​កែចង្កូតពីស្តាំមកឆ្វេង​ នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតធ្វេីអាជីវកម្ម​ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋាន​ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ​ ដែលអាចបណ្តាលឱ្យរថយន្តបេីកបរពុំមានសុវត្ថិភាព​ និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វេីចរាចរណ៍លេីផ្លូវថ្នល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការ​ និងដឹកជញ្ជូន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុនចំនួន០៨​ ដែល​ទទួល​បាន​ការ​អនុញ្ញាតិ​ឲ្យ​ធ្វេីអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖

១.ក្រុមហ៊ុន​ Fuji Form Co., Ltd
២.ក្រុមហ៊ុន​ Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន​ S.T.P International (Cambodia )Public Co., Ltd
៤.ក្រុមហ៊ុន​ Seconimex Co., Ltd
៥.ក្រុមហ៊ុន​ សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រ​មានជ័យ
៧.ក្រុមហ៊ុន​ ភី.អ.វ៉ាយ​ គ្លូបល​ ឯ.ក
៨.ក្រុមហ៊ុន​ ប៉ាវ​ គីមស្រ៊ាង

រដ្ឋាភិបាលកម្ពុជា​បានប្តេជ្ញានឹង​មិនឲ្យ​មាន​​រថយន្តចង្កូតស្តាំប្រើប្រាស់​នៅលើដង​ផ្លូវ​ទៀតឡើយ។ សម្តេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបាន​ថ្លែង​បែបនេះនៅក្នុងកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៨ ខែតុលា។  

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ កម្ពុជាមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតឡើយ។ ប៉ុន្តែលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុគ្រោះពីរាជរដ្ឋាភិបាល ក្នុងនោះ​ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តដឹកសំរាមជាដើម។

រាជរដ្ឋាភិបាល​កម្ពុជា​បានទុកពេល​ឲ្យម្ចាស់​រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរ បន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូតឆ្វេងឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២២​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ២២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

Sokha Hotels

ព័ត៌មានពេញនិយម