ព័ត៌មានជាតិ
បឹងហ្គាឡូ ផ្ទះលំហែ និងរីសតនៅខេត្តកំពត ត្រូវបានកក់ពេញអស់ហើយ សម្រាប់ឆ្លងឆ្នាំនេះ
ខណៈដែលបុណ្យចូលឆ្នាំសកល នឹងឈានចូលមកដល់ក្នុងរយៈពេល ២ថ្ងៃទៀត សេវាស្នាក់នៅក្នុងខេត្តកំពត ត្រូវបានភ្ញៀវទេសចរ កក់ទុកស្ទើរពេញអស់ទៅហើយ នៅចុងខែធ្នូ ឆ្នាំ ២០២១នេះ។ បើតាមមន្ត្រីជំនាញ បានឲ្យដឹងថា នៅក្នុងការរស់នៅ តាមបែបគន្លងថ្មីជាធម្មតា ក្នុងសម័យកាលកូវីដ-១៩នេះ សេវាស្នាក់នៅដូចជា៖ បឹងហ្គាឡូ ផ្ទះលំហែ ផ្ទះវីឡា និងរីសត នៅតាមមាត់ព្រែក និងឆ្នេរសមុទ្រ ដែលមានបន្ទប់នៅដាច់ៗ ពីគ្នា គ្នាត្រូវបានកក់ពេញអស់ មុនសណ្ឋាគារ ឬផ្ទះសំណាក់ នៅក្នុងក្រុងកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅខេត្តកំពតត្រូវបានភ្ញៀវទេសចរកក់ ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលនឹងខិតមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបានបន្តថា បើភ្ញៀវទេសចរចង់ស្វែងរកកន្លែងស្នាក់នៅ អាចរកបាននៅតាមផ្ទះសំណាក់ នៅក្នុងក្រុង និងជាយៗក្រុងកំពត តែប៉ុណ្ណោះ ព្រោះសម្រាប់បុណ្យចូលឆ្នាំសកល ២០២២ខាងមុខនេះ ភ្ញៀវទេសចរ បានផ្លាស់ប្តូរទម្លាប់ពីការកក់បន្ទប់គេងនៅ ផ្ទះសំណាក់ក្នុងក្រុង ទៅកក់បន្ទប់គេងនៅតាមបឹងហ្គាឡូ ផ្ទះលំហែរ ផ្ទះវីឡា ឬរីសតនានា នៅតាមតំបន់ដងព្រែក ឬឆ្នេរសមុទ្រ ដែលមានបន្ទប់ដាច់ៗពីគ្នា បើទោះជាកន្លែងទាំងនោះ ថ្លៃជាងផ្ទះសំណាក់ក៏ដោយ។
លោកប្រធានមន្ទីរ បានបន្តថា ដោយឡែកសម្រាប់ នៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយមន្ត្រីជំនាញរបស់មន្ទីរ តែងតែងចុះទៅណែនាំអប់រំបន្ថែមជាញឹកញាប់ អំពីការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ សេស. អូ .ភី (SOP) ហើយកន្លងមកឃើញថា ការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយកើតឡើងនោះទេ។ ចំណែកទេសចរ ក៏មានការចូលរួមអនុវត្តវិធានការពារខ្លួន បានល្អដែរ។
លោកបានបញ្ជាក់ផងដែរថា តំបន់ទេសចរណ៍នៅខេត្តកំពត មានការអភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅមានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អ បែបអេកូទេសចរណ៍ជាដើម ដែលភ្ញៀវអាចសម្រាក និងកម្សាន្ត បានតែម្តង។
ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យឆ្លងឆ្នាំ ២០២១ ចូល២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែងស្នាក់ពេញអស់ហើយ។ ចំណែកកន្លែងអង្គុយលេង ក៏មានការកក់ទុកផងដែរ ព្រោះកន្លែងលោក នឹងមានការរៀបចំកម្មវិធីជាច្រើន ដូចជា ការប្រគំតន្ត្រីរាំលេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។ ដោយឡែក អ្នកគ្រប់គ្រង់ទូទាំងរបស់ ហ្គុដថាមរីឡែករីស៊ត (Good Time Relax Resort) លោក សីដ្ឋា បានប្រាប់ឲ្យដឹងដែរថា កន្លែងលោក ភ្ញៀវបានកក់បន្ទប់ពេញអស់ផងដែរ ជាពិសេសបន្ទប់គេងលក្ខណៈគ្រួសារធំៗ គ្រែ ៦ និងគ្រែ៨៕
អត្ថបទ៖ សេង ណារិទ្ធ










-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង