ព័ត៌មានជាតិ
នាយកដ្ឋានសុខុមាលភាព ស្វាគមន៍ចំពោះអង្គការ Dail Community ដែលរួមចំណែកជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារកូវីដ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្នុងនាមក្រសួងសង្គមកិច្ច នាយកដ្ឋានសុខុមាលភាពសង្គម សូមស្វាគមន៍ចំពោះអង្គការ Dail Community ដែលរួមចំណែកជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩។
លោក ឈួរ សុបញ្ញា បានថ្លែងបែបនេះ ខណៈពេលជួបប្រជុំពិភាក្សា ជាមួយតំណាងអង្គការ Dail Community កាលពីល្ងាចថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីអន្តរាគមន៍ជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងខណ្ឌព្រែកព្នៅ ក្នុងឆ្នាំ ២០២២ខាងមុខនេះ។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា ទោះជានៅក្នុងខណៈដែលប្រទេសកម្ពុជា កំពុងតែរងការរាតត្បាតដោយជំងឺកូវីដ-១៩ ក៏ដោយក៏រាជរដ្ឋាភិបាល នៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ជារៀងរហូតមក ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានបន្តផ្តល់សាច់ប្រាក់សម្រាប់ជុំទី ៧ លើកទី ៣ ដែលបានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃ ដើម្បីជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ ដែលកំពុងតែជួបការលំបាក។
លោក ឈួរ សុបញ្ញា បានបន្តថា ទិសដៅអត្ថិភាពរបស់រាជរដ្ឋាភិបាល គឺនៅតែបន្តសកម្មភាពចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងបញ្ជៀសផលប៉ះពាល់នានាសម្រាប់ជនងាយរងគ្រោះ។
ម្យ៉ាងទៀត ដើម្បីឲ្យប្រសិទ្ធការងារកាន់តែល្អប្រសើរ ពិសេសមានសុក្រិតភាពទៀតនោះ ក្រសួងបានតម្រូវ ឲ្យក្រុមការងាររបស់មន្ទីរសង្គមកិច្ចខេត្ត-រាជធានី បន្តចុះចាត់ចែងពិនិត្យ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីពន្លឿនការអនុវត្ត និងផលប៉ះពាល់នានា នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ជនងាយរងគ្រោះស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តែម្ដង។
ដូច្នោះ សូមបងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀតពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅតាមូលដ្ឋាន ដែលធ្លាប់បើកសាច់ប្រាក់។
សូមបញ្ចាក់ថា យោងតាមសេចក្តីជូន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់នៅថ្ងៃទី ៣០ធ្នូនេះថា ដំណើរការបើកសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ របស់រាជរដ្ឋាភិបាល នឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី ៧លើកទី ៣ បានអនុវត្តចាប់ ពីថ្ងៃទី ២៥ ខែធ្នូ ដល់២៤ ខែមករាឆ្នាំ ២០២២ គឺមានរយៈពេល ៣០ថ្ងៃទៀត។
លោកបន្តថា កិច្ចការនេះ នឹងត្រូវអនុវត្តតាមនីតិវិធីចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១. ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ-សង្កាត់ សារជាថ្មីទៀតទេ។
ទី២. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានជុំទី ១១ទាំងអស់ នឹងត្រូវផុតសុពលភាព នៃការប្រើប្រាស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញ ដោយប័ណ្ណជុំទី ១៤ វិញ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានជុំទី ១១ ដែលបានជាប់បន្តទៅជុំទី ១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាលឃុំ-សង្កាត់ ដើម្បីយកទៅបើកសាច់ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញ នៅតាមឃុំ-សង្កាត់ នោះទេ លើកឡើងតែគ្រួសារដែលជាប់ថ្មីនៅជុំទី ១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាមឃុំ-សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់ នៅតាមបញ្ជរវីង។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌មានជុំទី ១១ មិនបានជាប់នៅក្នុងជុំទី ១៤បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយ នៅតាមឃុំ-សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី ១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះ មិនបានទទួលការឧបត្ថម្ភ បន្តទៀតនោះទេ។
ទី៥. ចំពោះគ្រួសារ ដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី ២ លើកទី ១រួចហើយ លើកលែងតែជុំទី ១១ ដែលមិនបានជាប់ជុំទី ១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភ នៅតាមបញ្ជរវីងណាមួយ ដោយមិនតម្រូវឲ្យមកសាលាឃុំ-សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មី សូមអញ្ជើញទៅផ្ទៀងផ្ទាត់ នៅសាលាឃុំ-សង្កាត់ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី ៦ លើកទី ៣នេះ។
ទី៧. ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី ៦ លើកទី ៣ នៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធ ដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗ ផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨. ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនង អ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ-សង្កាត់ ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត។
ទី៩. ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយ ក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនង ជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ-សង្កាត់ ឬនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការ រាជធានី-ខេត្តនីមួយៗ។
ទី១០. សូមគ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់បន្តគោរពនូវវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែងគ្រប់ពេលវេលាតែម្ដង៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត