ព័ត៌មានជាតិ
នគរបាលខេត្តសៀមរាបបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនប្រក្រតីបានចំនួន២០គ្រឿង
សៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់ច្បាស់លាស់បានចំនួន២០គ្រឿង។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិលនិងសង្កាត់គោកចក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត។លោកបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករណ៍ជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួន បី ទីតាំង ដែលគ្មានច្បាប់ និង អញ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។លោកបន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេងអាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិ ប្រិយ៍ចាស់ សង្កាត់ ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ បានចំនួន ០៧គ្រឿង ខុស ប្រក្រតី។ ទីតាំង ទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ០៣គ្រឿង។ទីតាំង ទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ ៥១ឆ្នាំ មាន នៅភូមិ នគរក្រៅសង្កាត់ គោកចកក្រុង.ខេត្តសៀមរាប ដក់ហូតម៉ូតូ ខុសប្រក្រតី ចំនួន ១០គ្រឿង។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតីនៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីក្រុមចោរលួចម៉ូតូបានយកទៅលក់ ឬ បញ្ចាំនៅទីនោះបានតទៅទៀត៕
ដោយ ៖ កុសល







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ