Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តសៀមរាប​បង្ក្រាប​ទីតាំង​បញ្ចាំ​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង និង​ដកហូត​ម៉ូតូ​មិន​ប្រក្រតី​បាន​ចំនួន​២០​គ្រឿង

បានផុស

នៅ

សៀមរាប​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​បញ្ចាំ​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង និង​ដកហូត​ម៉ូតូ​មិនមាន​លិខិត​សម្គាល់​ច្បាស់លាស់​បាន​ចំនួន​២០​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅ​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០២០ ស្ថិតក្នុង​សង្កាត់​ទឹក​វិល​និង​សង្កាត់​គោកចក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ការ​បង្ក្រាប​នេះដែរ​គឺ​ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​លោក​បន្តថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​សហករណ៍​ជាមួយ អធិការនគរបាល​ក្រុង សៀមរាប និង​ប៉ុស្តិ៍នគរបាល សង្កាត់​ទឹក​វិល​និង ប៉ុស្តិ៍នគរបាល សង្កាត់​គោកចក ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង ទទួល​បញ្ចាំ​(​ម៉ូតូ​)​ក្នុង សង្កាត់​ទឹក​វិល ចំនួន បី ទីតាំង ដែល​គ្មាន​ច្បាប់ និង អ​ញ្ញា​ប័ណ្ណ ( ទទួល​បញ្ចាំ )​។​លោក​បន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុ​ភិន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ និង​ប្ដី ឈ្មោះ ដួង ហេង​អាយុ ៤៨​ឆ្នាំ ស្ថិតនៅ​ភូមិ ប្រិ​យ៍​ចាស់ សង្កាត់ ទឹក​វិល ក្រុង​.​ខេត្តសៀមរាប ដកហូត​ម៉ូតូ បាន​ចំនួន ០៧​គ្រឿង ខុស ប្រក្រតី​។ ទីតាំង ទី​២​ម្ចាស់ ឈ្មោះ ស៊ីម ប៊ុន​ណាត ភេទ​ស្រី​អាយុ​៤៨​ឆ្នាំ មាន​ទីតាំង នៅ​ភូមិ​ជ័យ សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ០៣​គ្រឿង​។​ទីតាំង ទី​០៣​មាន​ម្ចាស់ ឈ្មោះ ស៊ឹង នួ​ម ភេទ​ស្រី អាយុ ៥១​ឆ្នាំ មាន នៅ​ភូមិ នគរ​ក្រៅ​សង្កាត់ គោកចក​ក្រុង​.​ខេត្តសៀមរាប ដក់ហូត​ម៉ូតូ ខុស​ប្រក្រតី ចំនួន ១០​គ្រឿង។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បាត់​ម៉ូតូ សូម​អញ្ជើញ​ទៅពិនិត្យ​មើល​នៅ​អធិការនគរបាល​ក្រុង​សៀមរាប ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ មហាជន​បាន​សម្តែង​ការ​សប្បាយរីករាយ​យ៉ាងខ្លាំង ខណៈ​ដែល​សមត្ថកិច្ច​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​ទីតាំង​ទទួល​បញ្ចាំ​ដែលមាន​ភាព​មិនប្រក្រតី​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​បង្ការ​ទប់ស្កាត់​ករណី​ក្រុម​ចោរលួច​ម៉ូតូ​បាន​យកទៅលក់​ ឬ ​បញ្ចាំ​នៅ​ទី​នោះបាន​តទៅទៀត​៕
ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម