ព័ត៌មានជាតិ
ស្ពានអាកាសចោមចៅ សម្រេចបាន ៩២ ភាគរយ នឹងរួចរាល់នៅចុងខែមីនា ២០២២
ដំណើរការស្ថាបនាស្ពានអាកាសចោមចៅ បានសម្រេចបានជាង ៩២ ភាគរយ គិតត្រឹមថ្ងៃ ៣០ ធ្នូ ឆ្នាំ២០២១។ នេះបើតាមប្រភពពីមន្ទីរសាធារណការរាជធានីភ្នំពេញ។
ការដ្ឋានកំពុងឈានទៅអ៊ុតកៅស៊ូលើស្ពានអាកាសកំណោងបត់ឆ្វេង ពីមហាវិថីចោមចៅបត់ឆ្វេងទៅផ្លូវជាតិលេខ ៣ នៃការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។



ខណៈដែលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាងសង់បានជាង ៩០ ភាគរយ អាជ្ញាធរបានសម្រេចបើកឲ្យប្រើប្រាស់បណ្តោះអាសន្នកំណាត់ផ្លូវមួយចំនួន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ស្ពានអាកាសនិងផ្លូវក្រោមដីក្នុងគម្រោងស្ពានអាកាសចោមចៅទាំង ៣ ខ្សែ ដែលបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមាន៖
-ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ីមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ជាផ្លូវឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ដែលបានបើកឲ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
ដោយឡែកផ្លូវ ២ខ្សែទៀតក៏បានបើកឲ្យប្រើប្រាស់បន្ថែមក្នុងនោ៖ខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិស មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ និងខ្សែទីពីរជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ថវិកាប្រមាណ២២លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ