Connect with us

ព័ត៌មានជាតិ

វរសេនីយ៍ទោ អ៊ុក បូនីន ត្រូវបានតែងតាំងជាអធិការ ខណ្ឌមានជ័យ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកវរសេនីយ៍ទោ អ៊ុក បូនីន ជាអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

យោងតាមប្រកាស របស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចថា ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ អ៊ុក បូនីន អត្តលេខ ៦២៩៤៤ ពីអធិការរង នៃអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ជាអធិការ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម