Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ថ្មី​បន្ថែម​១​ខ្សែ​ទៀត ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ​តទៅ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ថ្មី​បន្ថែម​១​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​តទៅ ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២២ និង​ដើម្បី សម្រួល​លំហូរ​ចរាចរ​នៅ​តំបន់​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​នេះ​ឱ្យបាន​ល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ទាំងអស់​មេត្តា​ជ្រាប​ថា ដើម្បី​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២២ និង​ដើម្បី សម្រួល​លំហូរ​ចរាចរ​នៅ​តំបន់​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ឱ្យបាន​ល្អ​ប្រសើរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ស្ពាន​អាកាស​ថ្មី​បន្ថែម​១​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក​តទៅ។ ស្ពាន​កំណោង​ថ្មី​នេះ មាន​ប្រវែង ២០០​ម៉ែត្រ ទទឹង ៥,២៥​ម៉ែត្រ ជា​ស្ពាន​ឯកទិស ធ្វើ​ចរាចរ ពី​មហាវិថី​ចោមចៅ​ឡើងលើ​ស្ពាន​អាកាស​កំណោង រួច​បត់​ឆ្វេង​ទៅ​ភ្ជាប់​ចរាចរ​ឆ្ពោះទៅ ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១​នេះ ការដ្ឋាន​សាងសង់​សម្រេច​បាន​លទ្ធផល​៩២% គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមីនា ឆ្នាំ​២០២២ ខាងមុខ ហើយ​មកដល់ពេលនេះ បានដាក់​ឱ្យប្រើ​ប្រាស់​ជា​បណ្តោះអាសន្ន ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​បាន​ចំនួន ៥​ខ្សែ ក្នុងចំណោម​៨​ខ្សែ នៃ​គម្រោង ។ អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប និង​សហការ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​សេចក្ដី​អនុគ្រោះ។

ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម