ព័ត៌មានជាតិ
KOICA បរិច្ចាគបរិក្ខារពេទ្យសរុបជាថវិកាចំនួន ២,០០០ ដុល្លារអាមេរិក ដល់មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច
ការបរិច្ចាកលើកទីមួយគឺ ‘Autoclave’ នៅថ្ងៃទី ២៤ ខែវិច្ឆិកា និងលើកទីពីរអាល់កុល ២៩ កាន ស្រោមដៃពេទ្យចំនួន 20,500 ខិត្តប័ណ្ណការពារជំងឺឆ្លងចំនួន 450សន្លឹក និងខិត្តប័ណ្ណសម្រាប់ជំងឺឆ្លងចំនួន 2,000សន្លឹក ។
លោកវេជ្ជបណ្ឌិត លឹម ឃុន ប្រធានស្រុកប្រតិបត្តិកំពង់ត្រឡាច មានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះ KOICA និង Withhebron ដែលបានផ្តល់នូវសម្ភារៈចាំបាច់ដល់មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ។ ខ្ញុំគិតថា វានឹងមានប្រយោជន៍ច្រើនដល់បុគ្គលិកពេទ្យ និងអ្នកជំងឺដែលមកមន្ទីរពេទ្យ។ ប័ណ្ណប្រកាស និងខិត្តប័ណ្ណនឹងត្រូវផ្តល់ជូនប្រជាជនដែលមកមណ្ឌលសុខភាព”។
ចំណែកសម្ភារៈបរិក្ខារពេទ្យលើកទី៣ គឺម៉ាស KF94 នៅប្រទេសកូរ៉េ ចំនួន ៥៧ ប្រអប់ (២៨,៤០៩ ម៉ាស) ហើយនឹងធ្វើការបញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចភ្លាមៗ ពេលមកដល់កម្ពុជា។
សម្រាប់ពិធីប្រគល់អំណោយនេះ ប្រធានគម្រោង WITHHEBRON មកពីប្រទេសកូរ៉េ ដែលសហការជាមួយ KOICA បានមកទស្សនា និងធ្វើបទបង្ហាញ និងកិច្ចប្រជុំសម្រាប់ការចាប់ផ្តើមគម្រោងឆ្នាំ ២០២២។
លោកវេជ្ជបណ្ឌិត លឹម ឃុន បាននិយាយថា លោកនឹងខិតខំប្រឹងប្រែងក្នុងការសហការជាមួយមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពសាធារណៈ និង VHSG (ក្រុមគាំទ្រសុខភាពភូមិ) នៅឆ្នាំ ២០២២ខាងមុខនេះ។
នៅឆ្នាំក្រោយ ជំនួយនឹងត្រូវពង្រីកដល់មណ្ឌលសុខភាពសាធារណៈចំនួន ១៥ ក៏ដូចជាមន្ទីរពេទ្យបង្អែក ដើម្បីផ្តល់ការផ្គត់ផ្គង់ចាំបាច់ ដើម្បីការពារជំងឺឆ្លង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ