ព័ត៌មានជាតិ
ឆ្នាំ២០២២ ៖ កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្មួលថ្មីចំនួន១៩៤ដុល្លារ
ចាប់ពីខែមករា ឆ្នាំ២០២២នេះតទៅ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់ឈ្មួលថ្មីចំនួន១៩៤ដុល្លារ ដែលនឹងជួយធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរឡើងថែមទៀត។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ធ្នូនេះថា ក្រៅពីប្រាក់ខែគោលនេះ កម្មករនិយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន៣ដុល្លារដល់១១ដុល្លារក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

លោកបានបន្តទៀតថា ជាមធ្យម កម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ាងតិចពី ២១១ ដុល្លារដល់ ២២២ ដុល្លារ ក្នុងមួយខែ។ យ៉ាងណាក៏ដោយ លោកអាត់ ធន់ បានអំពាវនាវដល់រដ្ឋាភិបាលជួយទប់ស្កាត់ការដំឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេស ត្រីសាច់ អង្ករ និងគ្រឿងទេស ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ។ លោក ក៏បានណែនាំដល់កម្មករ កម្មការិនី ត្រូវចេះចាយវាយទៅតាមលទ្ធភាពនិងចំទិសដៅ កុំចាយវាយឥតប្រយោជន៍ ពោល គឺត្រូវចេះគិតគូរពីបញ្ហាសុខភាព ដោយបរិភោគចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីបំប៉នសុខភាពឱ្យបានល្អ និងកុំចាយត្បិតត្បៀតជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការងារប្រចាំថ្ងៃ។ លោកប្រធានសហភាពការងារកម្ពុជា ក៏បានអំពាវនាវដល់ថៅកែរោងចក្រផងដែរ គួរតែឲ្យកម្មករធ្វើការងារក្នុងកម្រិតមួយសមរម្យ និងផ្តល់ប្រាក់អត្ថប្រយោជន៍ឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់កម្មករ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មាន១៩២ដុល្លារប៉ុណ្ណោះក្នុងមួយខែ ខណៈឆ្នាំថ្មី២០២២ បានដំឡើងបន្ថែមដល់១៩៤ដុល្លារក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ