ព័ត៌មានជាតិ
មន្ត្រីកំណែ កំពុងមាញឹក ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការប្រឡងបាក់ឌុប
មន្ត្រីមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង ១០ កំពុងមានភាពមមាញឹកក្នុងការរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ (បាក់ឌុប) ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការពិនិត្យតាមដានអង្គភាពប្រឆាំងអំពើពុករលួយ។

ក្រសួងអប់រំបានឱ្យដឹងថា គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រសួងអប់រំ បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការប្រឡងបាក់ឌុបរយៈពេលពេល១សប្តាហ៍ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ រហូតដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។

មណ្ឌលកំណែចំនួន ១០ រួមមាន៖ ១. មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ ២. មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា។ ៣. មណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស។ ៤. មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា។ ៥. មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា ភូមិវិទ្យា។ ៦. មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។ ៧. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់មុខវិជ្ជា គីមីវិទ្យា។ ៨. មណ្ឌលកំណែ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា។

៩. មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជានិង១០៖ មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជាជីវវិទ្យា៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង