ព័ត៌មានជាតិ
ឆ្លងឆ្នាំនៅខេត្តព្រះសីហុន ចង់ក្រាលកន្ទេលអង្គុយលេង ដល់បោះតង់គេង ក៏មិនអស់ថ្លៃ
លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ចំពោះកន្លែងអង្គុយ ប្រសិនភ្ញៀវទេសចរអញ្ជើញទៅទីតាំងរមណីដ្ឋាន ដែលជាទីតាំងសាធារណៈ និងលំហរសាធារណៈ គឺអាចក្រាលកន្ទេល បោះតង់ ដោយមិនយកថ្លៃសេវាអ្វីទេ។ ចំពោះបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ក៏មិនតម្រូវឱ្យបង់ថ្លៃសេវាដែរ។

លោក ឃាង ភារម្យ លើកឡើងថា កន្លងមកមន្ត្រីជំនាញ និងមន្ទីរទេសចរណ៍ខេត្តបានចុះផ្សព្វផ្សាយអប់រំ ប្រតិបត្តិករទេសចរណ៍ ក្នុងការផ្ដល់សេវា និងតម្លៃឱ្យបានសមរម្យ ទាំងកន្លែងស្នាក់នៅ និងកន្លែងហូបចុក។

មន្ត្រីអ្នកនាំពាក្យខេត្តព្រះសីហនុ រូបនេះ មានប្រសាសន៍បញ្ជាក់ថា ដើម្បីអបអរ និងទទួលស្វាគមន៍ ប្រជាពលរដ្ឋ ភ្ញៀវទេសចរមកកម្សាន្ត ឆ្លងឆ្នាំសាកល ២០២១ ចូល ២០២២ នេះ រដ្ឋបាលខេត្តបានឱ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធររៀបចំសំអាតបរិស្ថាន និងកែលម្អសោភណ្ឌតាមទីរមណីដ្ឋាន ពិសេសនៅតំបន់ឆ្នេរ ជាពិសេសដើម្បីធានាសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលភ្ញៀវទេសចរចូលមកកម្សាន្តខេត្តព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែធ្នូនេះ ថា នៅសណ្ឋាគារ ផ្ទះសំណាក់ នៅលើកោះ គឺភ្ញៀវបានកក់ជួលពេញអស់ហើយ ចំណែកនៅដីគោក សណ្ឋាគារល្អៗ ឬមានស្ដង់ដារ ក៏ភ្ញៀវបានកក់ពេញអស់ដែរ លើកលែងតែផ្ទះសំណាក់តូចៗ នៅក្នុងៗ កន្លោះកន្លៀតអី អាចនៅមានខ្លះ។

លោក ឃាង ភារម្យ មានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុ ក៏ដូចជាទីរមណីដ្ឋានផ្សេងៗនៅខេត្តព្រះសីហនុ និងសូមប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល វិធានការ៣កុំ ៣ការពារដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង