ព័ត៌មានជាតិ
កម្ពុជា កើនអ្នកដំណើរអន្តរជាតិ ២៥ % ចាប់ពីបើកប្រទេសឡើងវិញ ពាក់កណ្ដាលខែវិច្ឆិកា
ចាប់ពីការបើកដំណើរការប្រទេស និងសេដ្ឋកិច្ច ឡើងវិញ ចាប់តាំងពីពាក់កណ្ដាលខែវិច្ឆិកា មកដល់ចុងខែធ្នូ ឆ្នាំ ២០២១ នេះ កម្ពុជា កើនអ្នកដំណើរពីអន្តរជាតិ ២៥ ភាគរយ។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី បានបញ្ជាក់ថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបើកប្រកាស បើកប្រទេសគ្រប់វិស័យឡើងវិញ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចាក់វ៉ាក់សាំង កម្ពុជាទទួលបានភ្ញៀវ ជិត ១៧ ម៉ឺននាក់។ គឺចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា មកដល់ឥឡូវនេះ មានកំណើនភ្ញៀវទេសចរកើន ចន្លោះពី ២ ម៉ឺននាក់ ទៅ ២,៣ ម៉ឺននាក់ មានការកើនខ្ទង់ ២៥ ភាគរយ ដោយមិនទាន់បិទបញ្ជីខែធ្នូនៅឡើយ។

ដោយសារមិនទាន់ដាច់ឆ្នាំ ហើយមិនទាន់បញ្ចប់បញ្ជីត្រីមាសទី ៤ លោក ថោង រដ្ឋសក្ដិ បង្ហាញតួលេខចំនួនភ្ញៀវទេសចរ ត្រឹមត្រីមាសទី ៣ ឬរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ គឺកម្ពុជាបានទទួល ទាំងទេសចរអន្តរជាតិដូចជាអ្នកវិនិយោគ ១២ ម៉ឺននាក់ជាង។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រូបនេះលើកឡើងបន្តថា តាមការគ្រោងទុកនៃផែនការស្ដារវិស័យទេសចណ៍ឡើងវិញរបស់ក្រសួងទេសចរណ៍ គឺនៅឆ្នាំ ២០២២ ប្រសិនជាស្ថានភាពប្រក្រតីឡើងវិញ កម្ពុជាអាចនឹងទទួលភ្ញៀវទេសចរពីបរទេសចន្លោះពី កន្លះលាន ទៅ ១លាននាក់។

លោក ថោង រដ្ឋសក្ដិ បញ្ជាក់ថា នៅក្នុងដំណាក់ការរៀបចំបើកឡើងវិញ នៃវិស័យទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ ក្រសួងបានរៀបចំស្ដង់ដារសុវត្ថិភាពអតិប្បរមាទាំង ផ្នែកសណ្ឋាគារ ម្ហូបអាហារ កន្លែងហាត់ប្រាណ កន្លែងកម្សាន្តសម្រាប់មនុស្សពេញវ័យ (KTV ឌីស្កូតិក កន្លែងម៉ាស្សា) ដែលបានបើកឡើងវិញ និងបានរៀបចំគោលដៅសហគមន៍ទេសចរណ៍ មធ្យោបាយធ្វើដំណើរ តាមផ្លូវទឹក ផ្លូវគោក ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ