Connect with us

ព័ត៌មានជាតិ

ភ្ញៀវសម្រុកកក់តង់ តាម​រមណីយដ្ឋាន​​នៅ​ខេត្ត​បាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង÷ រមណីយដ្ឋានទេសចរណ៍ជាគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបងមានចំនួន២៣រួមមាន រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ ទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានវាលចម្បាំងខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និង​សហគមន៍​អេកូទេសចរណ៍ព្រែកទាល់ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១នេះថា ក្នុងឱកាសថ្ងៃសម្រាក​ឆ្លងឆ្នាំសកល នៅតាមបណ្តារមណីយដ្ឋានទេសចរណ៍​ធំតូចមួយចំនួនក្នុងខេត្ត​ត្រូវបានភ្ញៀវក្នុងស្រុកនាំគ្នាសម្រុកកក់តង់ចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ។

ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទាំង ២៣ កន្លែង មានរមណីយដ្ឋានចំនួន០៦កន្លែងរួមមាន រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋានចំការធុរេនអូរតង រមណីយដ្ឋានខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ ដែល​ទទួល​ភ្ញៀវសម្រាកកម្សាន្តបោះតង់។

លោកអ៊ុច អ៊ុំភីនីស្សារ៉ាបានបញ្ជាក់ដែរថា ភ្ញៀវទេសចរចាប់ផ្តើម​ដើរកម្សាន្ត​តាមគោលដៅទេសចរណ៍ទូទាំងខេត្ត បន្ទាប់​ពី​កូវីដ​មានសភាពស្ងប់ស្ងាត់។ បើទោះបីជាបែបនេះ លោកក៏ទទួចសំណូមពរដល់គ្រប់អ្នកទេសចរទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ​វិធានការការពារ៣កុំ៣ការពារឲ្យបានល្អដើម្បីសុវត្ថិភាពនិងក្តីសុខសាន្ត៕

អត្ថបទ៖​ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម