ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យ ស.ស.យ.ក ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងកូវីដ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលជួបសម្តែងការគួរសម និងនាំយកនូវអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ជូនលោកជំទាវសម្រាប់ជួយដល់សកម្មភាពមនុស្សធម៌ផ្សេងៗ នៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១នេះ។
លោក ហេង សុខគង់ បានរាយការណ៍អំពីវឌ្ឍនៈភាព របស់សម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការ ទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈការព្យាបាល និងការផ្តល់នូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ផងដែរ។
ជាការឆ្លើយតប លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់លោក ហេង សុខគង់ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់ទាំងកលាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយទទួលបាននូវលទ្ធផលល្អ និងគ្រប់គ្រងនូវស្ថានការណ៍ នៃការឆ្លងរីករាលដាល បានយ៉ាងល្អប្រសើរ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសូមថ្លែអំណរគុណ ដល់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបង្កើតសម្ព័ន្ធក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នេះឡើង ជួយដល់ការងាររបស់សុខាភិបាល ដើម្បីជួយដល់សុខុមាលភាព របស់ប្រជាពលរដ្ឋ។
សម្ភារៈដែលបានផ្ដល់ជូន រួមមាន៖ អង្ករ ១តោន, មី១០០កេស, ស្បែកជើងសុវត្ថិភាព ២០០គូ, ម៉ាស់ ៨កេស, និងថ្នាំប៉ារ៉ាសេតាមុល ៤កេស, ថ្នាំ Bromhexine ៥០ប្រអប់, និង ថ្នាំ Cetrizine ៥០ប្រអប់៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង