Connect with us

ព័ត៌មានជាតិ

អ្នកឆ្លង​ជំងឺកូវីដ១៩ ​ប្រភេទអូមីក្រុង​នៅកម្ពុជា កើនឡើង​ជាង​៥០ករណី

បានផុស

នៅ

រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីអូមីក្រុងចំនួន ៥២ ករណី រួមទាំង៤ករណីរកឃើញថ្ងៃនេះផងដែលជាអ្នកដំណើរមកពីបរទេស។

កម្ពុជាបានរកឃើញករណីមេរោគបំប្លែងថ្មីប្រភេទអូមេក្រុងជាលើកដំបូងនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២១ នៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញ ពីប្រទេសហ្គាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតមកដល់ថ្ងៃទី ៣១ ធ្នូនេះក្រសួង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីអូមីក្រុងចំនួន ៥២ ករណី ហើយក្នុងនោះមាន៣ករណីបានជាសះស្បើយ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ចំពោះស្ថានភាពសុខភាពរបស់អ្នកជំងឺអូមីក្រុងទាំងនោះមានលក្ខណៈល្អប្រសើរដោយមិនមានរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ។

លោកស្រីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ ៣ការពារ និង ៣កុំ និងចាក់វាក់សាំងកូវីដ-១៩ នៅពេលដល់លោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នៅតាមសហគមន៍របស់យើង។

ចំណែកសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រាប់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។ ប៉ុន្តែ មិនត្រូវភ័យស្លន់ស្លោនោះទេ។ដោយសម្តេចបានអះអាងថា កម្ពុជាកំពុងគ្រប់គ្រងការឆ្លងមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នេះ មិនឱ្យរីករាលដាលចូលទៅក្នុងសហគមន៍នោះឡើយ។

តែយ៉ាងណាក៏ដោយ សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងមេរោគបំប្លែងខ្លួនថ្មីនេះ ដោយត្រូវចូលរួមទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ ត្បិតវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីនេះមានលទ្ធភាពចម្លងលឿនជាងប្រភេទបំប្លែងខ្លួនផ្សេងទៀត ដូចជា ដែលតា ឬ អាល់ហ្វា។

គួរបញ្ជាក់ថាថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៦នាក់ក្នុងនោះមាន៤នាក់ជាប្រភេទជំងឺអូមីក្រុង អ្នកដំណើរពីបរទេស និងករណីឆ្លងសហគមន៍ ២ នាក់ ជាសះស្បើយ ១០នាក់ និងស្លាប់គ្មាន។

បើគិតត្រឹមព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០៤៩៣ នាក់ អ្នកជាសះស្បើយចំនួន ១១៦៩១៧នាក់ និងអ្នកស្លាប់ចំនួន៣០១២នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៨ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

Sokha Hotels

ព័ត៌មានពេញនិយម