Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរច្រើនកុះករបោះតង់លើឆ្នេរសមុទ្រក្រុងព្រះសីហនុត្រៀមឆ្លងឆ្នាំសកល

បានផុស

នៅ

ទិដ្ឋភាពនៅលើឆ្នេរសមុទ្រក្រុងព្រះសីហនុ ពោរពេញទៅដោយភ្ញៀវទេសចរកម្សាន្ត និងបានចាប់កន្លែងបោះតង់ក្រាលកន្ទេលរួចជាស្រេច ដើម្បីត្រៀមខ្លួនឆ្លងឆ្នាំសកល ២០២២ នៅយប់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការមួយចំនួន ដោយកម្លាំងមានសមត្ថកិច្ចក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចេញល្បាតឈរជើងតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងរៀបចំកន្លែងបោះតង់បន្ថែមទៀត ​សម្រាប់ទទួលភ្ញៀវទេសចរ ប្រសិនបើចំនួនបន្ទប់ស្នាក់នៅមិនអាចផ្គត់ផ្គង់បានគ្រប់តម្រូវការ។ លើសពីនេះទៀត ក្រសួងអះអាងថា នឹងពិនិត្យតាមដានទៅលើផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច ជាពិសេសតម្លៃម្ហូបអាហារនៅតាមតំបន់កម្សាន្តនានា។

កំណើន​ភ្ញៀវទេសចរ​ ​កើន​ឡើង​ខ្ពស់​នាថ្ងៃ​ឆ្លង​ឆ្នាំនេះ ខណៈ​អត្រានៃ​ការ​កក់​បន្ទប់​ស្នាក់​នៅក្នុង​សណ្ឋាគារ​ ផ្ទះ​សំណាក់​នៅតាម​បណ្តាខេត្ត​គោលដៅ​ទេសចរណ៍​ធំៗ​មួយ​ចំនួន​បាន​បន្ត​កើន​ឡើង​ជាលំដាប់។​ ភ្ញៀវទេសចរណ៍ភាគច្រើន បានទៅដល់គោលដៅដើម្បីត្រៀមឆ្លងឆ្នាំយប់នេះ និងមួយចំនួនទៀត ត្រៀមរៀបចំចេញដំណើរកម្សាន្តនៅថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២២។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តក្នុងសប្តាហ៍ទី៤ បើធៀបទៅនឹងសប្តាហ៍ទី៣ក្នុងខេធ្នូ គឺបរិមាណភ្ញៀវទេសចរបន្តកើនឡើងចំនួន ២៤.៧%។ ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញមានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ៥ម៉ឺន៥ពាន់នាក់, ខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន៥ពាន់នាក់, ខេត្តសៀមរាបជាង២ម៉ឺន៥ពាន់នាក់, ខេត្តពោធិ៍សាត់ជាង ២ម៉ឺន៣ពាន់នាក់, ខេត្តកំពតជាង ២ម៉ឺន១ពាន់នាក់, ខេត្តបាត់ដំបងជាង ១ម៉ឺន៣ពាន់នាក់ និងខេត្តមណ្ឌលគិរីជាង ១ម៉ឺន១ពាន់នាក់៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៥ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៨ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម