ព័ត៌មានជាតិ
ខេត្តព្រះវិហារ មានតំបន់ទេសចរណ៍ច្រើនកន្លែង ភ្ញៀវអាចទៅកម្សាន្តបាន
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារលោក គង់ វិបុល បានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តព្រះវិហារមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដែលភ្ញៀវអាចធ្វើដំណើរទៅកម្សាន្តនាឱកាសបុណ្យទានឬថ្ងៃឈប់សម្រាកធំៗ។
ក្នុងចំណោមតំបន់ទេសចរណ៍ទូទាំងខេត្ត តំបន់ទេសចរណ៍ ៥ កន្លែង មានសក្តានុពលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ តំបន់ទេសចរណ៍ទាំង ៥ កន្លែងនេះគឺតំបន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត និងរមណីយដ្ឋានភ្នំត្បែង។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្រៅពីតំបន់ទេសចរណ៍ពេញនិយមទាំង ៥ កន្លែង នៅទូទាំងខេត្តមានគោលដៅទេសចរណ៍សំខាន់ៗចំនួន ១៧ កន្លែង ដែលរួមបញ្ចូលទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានសហគមន៍ដែលភ្ញៀវអាចទៅកម្សាន្តបាន៕






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក