ព័ត៌មានជាតិ
មហោស្រពសិល្បៈអន្ដរជាតិអង្គរ នឹងក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ខាងមុខ
មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិទការ “គ្រងតំណែង” ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប នេះបើតាមការបញ្ជាក់ពីនាយកផ្នែកគ្រប់គ្រងសិល្បៈ នៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA)។
លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) កំពុងតែរៀបចំកម្មវិធី ដោយរួមបញ្ចូលការសម្ដែង Mozart at Angkor នៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរ ដែលនឹងបង្ហាញវត្ដមានរួមគ្នារវាងសិល្បករអន្ដរជាតិ ក៏ដូចជាសិល្បករជាតិនៅលើបរិវេណឧទ្យានបុរាណវត្ថុវិទ្យាអង្គរដ៏វិសេស និងអស្ចារ្យ នាខេត្តសៀមរាប សម្រាប់ឆ្នាំ២០២២។ ព្រឹត្ដិការណ៍នេះ ត្រូវបានចុះផ្សាយតាមបណ្ដាសារព័ត៌មានអន្ដរជាតិនានា ដូចជា ទស្សនាវដ្ដីតន្ដ្រី BBC Music Magazine ទទួលបានការសព្វព្រះរាជហារទ័យគាំទ្រពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ។
លោក Aaron Carpene បានថ្លែងថា “ថ្វីដ្បិតតែយើងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការរៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរនាឆ្នាំនេះ យ៉ាងណាក៏ដោយ ក៏យើងនៅតែបង្កើតកម្មវិធីសម្ដែងនានាប្រកបដោយជោគជ័យ ដែលបានបង្ហាញបេតិកភណ្ឌវប្បធម៌កម្ពុជាដ៏សម្បូរបែប។ យើងមានភ័ព្វសំណាងដែលទទួលបានការណែនាំពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ យើងមានទំនុកចិត្តថា ដោយមានជំនួយពីក្រសួង កម្មវិធីនៅឆ្នាំក្រោយនឹងធំជាងនេះហើយនឹងទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិខ្លាំង”។

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងមហោស្រពនេះ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ក្នុងខេត្តសៀមរាប។ កម្មវិធីពិសេសៗ ក្នុងព្រឹត្តិការណ៍នេះរួមមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើន រួមទាំងតន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ព្រឹត្ដិការណ៍ដ៏លេចធ្លោរបំផុតមួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗ គឺការបង្ហើរខ្លែងប្រពៃណីកម្ពុជាដែលហៅថា ខ្លែងឯកខ្មែរ ដែលបានចាប់យកចំណាប់អារម្មណ៍របស់អន្ដរជាតិ។
អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ដែលតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំមហោស្រពសិល្បៈនេះ ក្រោមការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌ខ្មែរទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ អ្នកឧបត្ថម្ភព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរឆ្នាំ២០២១ នេះ រួមមាន ស្រាបៀរអង្គរ ទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វ៊ីស មូលនិធិវប្បធម៌ និងទេសចរណ៍ Chengdu។
ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំផែនការរួចហើយសម្រាប់ព្រឹត្ដិការណ៍មហោស្រពឆ្នាំក្រោយ ដែលគ្រោងរួមបញ្ចូលទាំង Mozart at Angkor។ ដោយផ្អែកលើល្ខោនអូប៉េរ៉ាដ៏ពេញនិយមជាសកលរបស់ Mozart ក្នុងរឿង “The Magic Flute” វានឹងក្លាយជាការសម្ដែងចម្លងពីសាច់រឿងដើម ដោយមានការចូលរួមពីអ្នកចម្រៀង តន្ដ្រីករ និងអ្នករបាំក្លាស៊ីកអន្ដរជាតិជាច្រើនរូប។
កម្មវិធីប្រគំតន្ដ្រីនេះ បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាញផ្សព្វផ្សាយអន្ដរជាតិជាច្រើននៅអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល ដែលមានន័យថា រាល់ការសម្ដែងនៅទីសាធារណៈត្រូវបានកំហិតដោយសារបញ្ហាសុខភាព និងសុវត្ថិភាព៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ