ព័ត៌មានជាតិ
ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត២០ម៉ឺននាក់ នាថ្ងៃឆ្លងឆ្នាំ
សៀមរាប៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។
បើតាមលោក ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី ៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤ ០០០នាក់។ ក្នុងនោះ លោក សេងកាក់ សង្កត់ធ្ងន់ថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤៣៦ នាក់៕ ទួន សុផល
![](https://www.kampucheathmey.com/wp-content/uploads/2022/01/270001372_4703365693091539_7265596366209365607_n.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271010862_4703368539757921_1421927942361634676_n-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271015105_4703370066424435_5074694631638083421_n-1024x577.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/271115427_4703369916424450_3309852093164410648_n-1024x577.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?