Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជាអ្នកមិនយល់ស្រប ចំពោះការចង់ឲ្យខេត្តកោះកុង ផ្ដាច់ទំនាក់ទំនងរកស៊ី ជា​​​មួយប្រទេសថៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា កាលពីពេលកន្លងមក សម្ដេចគឺជាអ្នក​ដែលមិនយល់ស្រប ចំពោះការចង់បានរបស់បុគ្គលមួយចំនួន ដែលចង់ឲ្យខេត្តកោះកុង ផ្ដាច់ការទំនាក់ទំនង​រកស៊ី ជាមួយប្រទេ​សថៃ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នាពេលនោះ សម្ដេចត្រូវធ្វើការតស៊ូមតិយ៉ាងច្រើន ទាំងនៅក្នុងគណៈរដ្ឋមន្ត្រី និងនៅក្នុងគណបក្សប្រជាជនកម្ពុជាផង ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកាលពីអំឡុងពេលនោះ ថា« អត់បានទេ ប្រសិនបើការកាត់ផ្ដាច់ការរកស៊ីជាមួយប្រទេសថៃ វាស្មើនឹងសម្លាប់ប្រជាជននៅខេត្តកោះកុង តែម្ដង ព្រោះយើងត្រូវផ្គត់ផ្គង់ពីស្រែអំបិល ទៅកាន់ខេត្តកោះកុង យើងត្រូវផ្គត់ផ្គង់យ៉ាងហោចណាស់ ១២ម៉ោង ទើបទៅដល់»៕

អត្ថបទ៖ ឃួន សុភ័ក្រ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម