Connect with us

ព័ត៌មានជាតិ

ទី​បំផុត​ស្ពាន​ឆ្លង​កាត់​ទន្លេ​ទៅ​អរិយក្សត្រ​ គ្រោង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន​បាន​បញ្ជាក់​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​​ផ្លូវ​ជាតិ​លេខ ៤៨ នៅព្រឹក​នេះ ពី​ការ​​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​តំបន់​អរិយក្សត្រ ក្រោយ​ក្រុមហ៊ុន​របស់​កូរ៉េ​បាន​សិក្សា​ចប់​សព្វ​គ្រប់។

គម្រោង​នៃ​ការ​សាងសង់ស្ពាន​ឆ្លង​កាត់​ទន្លេទៅតំបន់អរិយក្សត្រ នឹងប្រែក្លាយ​តំបន់នោះក្លាយជាទីក្រុងរណប ខណៈ​ទីនោះ​កំពុង​មានការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​គម្រោង​បុរី​ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់​ទៅ​តំបន់អរិយក្សត្រ​ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យមុនឈានទៅបើកការដ្ឋាន​សាងសង់​។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនកំពុង​ការ​សាងសង់ប្រើប្រាស់​​ថវិកា​រដ្ឋាភិបាល​កូរ៉េ ដូចជា​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ ២ និង​ការ​បើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ ៤៨ ទៅ​ខេត្ត​កោះកុង។

បើ​តាមមន្រ្តី​របស់​ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅតំបន់អរិយក្សត្រ អាច​នឹង​បើកការដ្ឋាន​សាងសង់​នៅឆ្នាំ២០២២នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម