ព័ត៌មានជាតិ
សម្តេចតេជោព្រមានដកតំណែងអភិបាលខេត្តពាក់ព័ន្ធក្រុមហ៊ុន លី ឈួង និងផ្តាច់ជំនួយថវិកាជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ភ្ញាក់ផ្អើលក្រោយទទួលបានរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបំណុលរបស់ខេត្តមួយចំនួន ដែលជំពាក់លុយក្រុមហ៊ុន លី ឈួង។ សម្តេចថ្លែងដូច្នេះថា« ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ក្រមហ៊ុន លី ឈួង…ខ្ញុំហូសចិត្តដែរ តាមរបៀបអនុវត្តធ្វើមុនទូទាត់តាមក្រោយ»។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២២។
ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា« ឥឡូវខ្ញុំ សូមជម្រាប ចៅហ្វាយខេត្តណា ហ៊ានធ្វើបែបនឹងតទៅទៀត ចៅហ្វាយខេត្តនោះ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្រុមហ៊ុន លី ឈួង ដូចក្រុមហ៊ុនអន្ទង់ចឹង… លើកសំណើរមកខ្ញុំ ខ្ញុំមិនព្រម ដល់មិនព្រមគាត់ទៅលេងជាមូយខេត្ត ឥឡូវខេត្តជំពាក់លុយយ៉ាងធំ»។
លើសពីនេះទៀត សម្តេចតេជោ បានបញ្ជាឲ្យដកគម្រោងទាំងអស់ ដែលមិនទាន់បានអនុវត្តទោះបីចុះកុងត្រាជាមូយក្រុមហ៊ុន លី ឈួង ឬក្រុមហ៊ុនដទៃទៀត ហើយក៏ដោយ ត្រូវលុបចេញឲ្យអស់សម្អាតបញ្ជី។ ចំណែកប្រាក់ដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវទូទាត់ ២០ឆ្នាំ ពោលគឺត្រូវរកលុយថ្នាក់ក្រោមជាតិ សងបំណុលដោយខ្លួនឯង រដ្ឋមិនទម្លាក់ថវិកាជាតិសងជំនួសនោះទេ។ សម្តេច សង្កត់ធ្ងន់ថា នេះជាបំណុលសាធារណៈ ដែលរដ្ឋមិនអាចទទួលយកបាន។ មិនត្រឹមតែមិនអាចទទួលយកបានទេ អភិបាលខេត្តណាធ្វើរបៀបនឹង សងលុយដោយខ្លួនឯងទៅ បើមិនអ៊ីចឹងអាចនឹងបាត់បង់តំណែង។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ប្រតិតកម្មបែបនេះ ក្រោយពីលេចធ្លាយតំណឹងថា អភិបាលខេត្តមួយចំនួន មិនបានដេញថ្លៃ(ស៊ីសស៊ុស)លើគម្រោងនានាជាមួយក្រុមហ៊ុនឲ្យបានច្បាស់លាស់ ហើយស្នើសុំលុយរាជរដ្ឋាភិបាលឲ្យជួយទូទាត់។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តាំទៅក្រុមហ៊ុន លី ឈួង ដូច្នេះថា« ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង ឲ្យបញ្ឈប់ជាបន្ទាន់ បើមិនអ៊ីចឹង ខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួង ទៅក្នុងបញ្ជីខ្មៅ..ខ្ញុំដឹងថា ក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ ដូចជា វិមានសន្តិភាព វិមានរដ្ឋសភា ធ្វើកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើរបៀបនេះតទៅទៀតទេ ហើយផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង»។
ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ គឺជាក្រុមហ៊ុនសាងសង់អគារ និងផ្លូវថ្នល់ ជាច្រើនឆ្នាំមកហើយ។ បើតាមសម្តេចតេជោ ក្រុមហ៊ុននេះ បានសាងសង់វិមានសន្តិភាព វិមានរដ្ឋសភាជាតិ និងអគារសំណង់ធំៗជាច្រើនទៀត នៅកម្ពុជា៕ ទួន សុផល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ