ព័ត៌មានជាតិ
តើការលួចសាងសង់ចម្លងប្រាសាទខ្មែរនៅវត្តមួយរបស់ថៃ មកដល់ពេលនេះ ដោះស្រាយដល់ណាហើយ?
នៅពេលនេះ បញ្ហាលួចចម្លងសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងវត្តមួយនៃខេត្តបុរីរម្យរបស់ថៃ មិនទាន់ត្រូវបានដោះស្រាយបញ្ចប់នៅឡើយទេ។ នេះបើតាមលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានគូសបញ្ជាក់ប្រាប់សារព័ត៌មានកម្ពុជាថ្មី។ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានអះអាងថា នៅពេលនេះ អាជ្ញាធរកម្ពុជាកំពុងដោះស្រាយបញ្ហានេះជាមួយភាគីថៃ ដោយមានទាំងការសម្របសម្រួលផ្នែកការទូត និងបច្ចេកទេស។

នៅក្នុងកិច្ចពិសេសជាមួយកម្ពុជាថ្មី លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានគូសបញ្ជាក់បែបនេះថា៖ «ការងារហ្នឹង យើងនៅតែបន្តធ្វើ ធ្វើក្នុងលក្ខណៈបច្ចេកទេសផង និងក្នុងលក្ខណៈការទូត ហើយជាលទ្ធផលនោះ ចាំនៅពេលទៅមុខ នឹងមានការផ្តល់ជូនជាសាធារណៈ តើជាលទ្ធផលបែបណា ព្រោះយន្តការនៃការដោះស្រាយ យើងមានយន្តការច្រើនក្នុងនាមរាជរដ្ឋាភិបាលតាមរយៈការដោះស្រាយតាមការទូតនៃប្រទេសជិតខាងភូមិផងរបងតែមួយរបស់យើង»។
ការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅពេលនេះ ធ្វើឡើងស្របពេលមហាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំនូវការដោះស្រាយរបស់អាជ្ញាធរកម្ពុជារឿងការលួចចម្លងសាងសងប្រាសាទអង្គររបស់កម្ពុជានៅក្នុងវត្តមួយនៅក្នុងប្រទេសថៃ។ មហាជនកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការលូចចម្លងប្រាសាទរបស់ខ្មែររបស់វត្តមួយនៅប្រទេសថៃនេះ។ ជាមួយគ្នានេះ មហាជនកម្ពុជា ក៏បានរិះគន់ខ្លាំងផងដែរទៅលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា បានធ្វើការងារយឺតយ៉ាវក្នុងបញ្ហានេះ។

សូមបញ្ជាក់ថា បញ្ហានៃការសាងសង់ប្រាសាទថ្មរបស់ថៃដែលអាចថា ជាការចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានបែកធ្លាយ និងផ្ទុះឡើងខ្លាំងនៅក្នុងស្រទាប់យុវវ័យកម្ពុជាក្នុងពាក់កណ្តាលឆ្នាំ២០២១។ មហាជនកម្ពុជា បានចែករំលែករូបភាពការលួចចម្លងសាងសង់នេះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វ៊េសប៊ុកអមដោយការរិះគន់គ្រប់បែបយ៉ាង។ ពួកគេ ក៏បានស្នើឲ្យអាជ្ញាធរកម្ពុជាទប់ស្កាត់ការលួចចម្លងសាងសង់នេះជាបន្ទាន់ ដើម្បីការពារប្រាសាទទាំងនោះថា ជារបស់ខ្មែរពិតៗ៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ