Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា​ សំណូមពរសមត្ថកិច្ច ចាត់វិធានការលើអ្នកបើកបរ បំពានលើគំនូសអាទិភាពរបស់អ្នកដទៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានសំណូមពរដល់នគរបាល នៅតាមបណ្ដារាជធានីភ្នំពេញ-ខេត្ត ចាត់វិធានការទៅលើអ្នកបើកបររថយន្ត ជិះបំពានលើគំនូសអាទិភាពរបស់អ្នកដទៃ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍។  

ការសំណូមពរខាងលើនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយរូប ឈ្មោះថា «អាច្រិប» កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២កន្លងទៅនេះ បានផ្សាយផ្ទាល់លើហ្វេសប៊ុករបស់ខ្លួន អំពីទិដ្ឋភាពចរាចរណ៍ ដែលមានអ្នកធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ។

បើតាមទិដ្ឋភាព នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ គឺមានការកកស្ទះចរាចរណ៍ជាខ្លាំង ដោយមានរថយន្ដបើកបររហូតដល់ ៦ជួរឯណោះ ដែលអ្នកបើកបរមួយចំនួន បានបើកចូលគន្លងអាទិភាព របស់អ្នកដទៃ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងដូច្នេះ។

បន្ទាប់ពីឃើញនូវទិដ្ឋភាពបែបនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានសំណូមពរឲ្យសមត្ថកិច្ច នៅតាមបណ្ដារាជធានី-ខេត្ត ចាត់វិធានការទៅលើបញ្ហានេះ។

ទំព័រហ្វេសប៊ុកឈ្មោះ ថា «អ្នក​ប្រមា​ញ់ចរាចរ​ណ៍» បានផ្សព្វផ្សាយនូវខ្លឹមសារ របស់លោកឧត្តមសេនី​យ៍​ឯក ឌី វិជ្ជា ថា សំណូមពរដល់សមត្ថកិច្ចប៉ូលិស តាមបណ្តាខេត្ត ដែលមានស្ថានភាពបើកបរបំពានមកលើគំនូសអាទិភាពរបស់គេបែបនេះ មេត្តាបញ្ចេញកណ្តាប់ដៃ ចុះទៅថតស្លាកលេខរថយន្ត ដែលបានបំពានអស់នោះ ហើយសរសេរបង្កាន់ដៃផាកពិន័យជាទម្ងន់ ដល់ម្ចាស់យានយន្តទាំងនោះផង»។

មន្ត្រីជាន់ខ្ពស់នគរបាលជាតិរូបនេះ​ បានលើកឡើងថា ប្រសិនបើមិនមានការព្រមាន ដោយផាកពិន័យបែបនេះទេ នោះគឺបញ្ហាដដែលៗ វានឹងនៅតែកើតឡើងលើទ្រូងផ្លូវ របស់ប្រទេសយើងជាក់ជាមិនខាន ហើយវិធានខាងលើនេះ គឺជាសំណូមពររបស់មហាជនភាគច្រើន ដែលពួកគាត់និយម បើកបរគោរពច្បាប់ចរាចរណ៍។

គួរកត់សម្គាល់ថា នៅពេលមានពិធីបុណ្យទានម្ដងៗ ឬនៅពេលមានការឈប់សម្រាកច្រើនថ្ងៃ គឺប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្ដ នៅតាមរមណីដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ នៅពេលមានការចេញដើរហើរច្រើនបែបនេះ ក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍កើតឡើងផងដែរ ដោយមានអ្នកបើកបររថយន្តខ្លះ បានបើកចូលទៅគន្លងរបស់អ្នកបើកបរដទៃ ដែលបើកបរបញ្ច្រាសទិសគ្នា ដែលឲ្យធ្វើមានការកកស្ទះខ្លាំង ពិបាកធ្វើដំណើរតែម្ដង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមបណ្ណាល័យគំនិតរៀបចំពិព័រណ៌សៀវភៅលើកទី១ នៅរាជធានីភ្នំពេញចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារ​បញ្ជាឱ្យក្រុមហ៊ុន៥ចូលខ្លួនមកដោះស្រាយវិវាទការងារឱ្យបានមុនថ្ងៃទី១៤ កុម្ភៈ

កីឡា២១ នាទីutes មុន

ត្រឹម​ជាង​១​​ឆ្នាំ កីឡាករ​គុន​ខ្មែរ​៩​រូប​ឈ្នះ​​​រង្វាន់​រថយន្ត​​ថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម