ព័ត៌មានជាតិ
តំណាងជនជាតិដើមភាគតិចព្នង ចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា ពីបទ«ជេរប្រមាថមាក់ងាយជាសាធារណៈ»
ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និយាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។
លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖
ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។
ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។
ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់៕





-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់