Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានថា «មិនទុកឡើយ»សារព័ត៌មានបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានព្រមានជាថ្មីថា សារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ នឹងត្រូវដកហូតអាជ្ញាប័ណ្ណ​មិនឲ្យដំណើរការអង្គភាពសារព័ត៌មាននៅកម្ពុជាទៀតនោះទេ។ ប៉ុន្តែ មុនឈានដល់ចំណាត់ការនេះ លោករដ្ឋមន្រ្តី បានអះអាងថា នឹងហៅពួកគេមកអប់រំ ណែនាំ តែបើនៅតែមិនស្តាប់ទេ នឹងប្រើប្រាស់ចំណាត់ការចុងក្រោយហើយ។

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានកម្ពុជាថ្មីនាពេលកន្លងមក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា កន្លងមក ក្រសួងព័ត៌មានតែងតែបានហៅក្រុមសារព័ត៌មាន​ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់មកធ្វើកាអប់រំ ណែនាំ ហើយភាគច្រើន ពួកគេបានស្តាប់តាមការអប់រំ ណែនាំនេះ។ ប៉ុន្តែ ក៏មានដែរនូវសារព័ត៌មានខ្លះនៅតែបន្តបំពាន ហើយជម្រើសចុងក្រោយ គឺដកហូតអាជ្ញាប័ណ្ណរបស់ពួកគេមកទុកសិន។

បើតាមលោកខៀវ កាញារីទ្ធ អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានមួយចំនួន មិនមែនបំពានក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ ដោយមិនបានដឹង និងមិនយល់នោះទេ ប៉ុន្តែ ពួកគេមានចេតនា ឬមានអ្នកនៅពីក្រោយ។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា បញ្ហានេះ គឺកើតឡើងនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ហើយពួកគេធ្វើបែបនេះ គឺធ្វើតាមសេណារីយ៉ូនយោបាយ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេច ហ៊ុន សែន ផ្ដើមទស្សនកិច្ចនៅឡាវ ដើម្បីជួបថ្នាក់ដឹកនាំប្រទេសនេះ ក្នុងការពង្រឹងភាពជាដៃគូ

សេដ្ឋកិច្ច១៣ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៤០ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤៤ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម