Connect with us

ព័ត៌មានជាតិ

ប្រេងសាំងឡើងថ្លៃ ៤២០០រៀល ក្នុង១លីត្រ

បានផុស

នៅ

ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ ប្រេង​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ ៤,២០០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​ក្នុងតម្លៃ ៣,៨០០​រៀល ក្នុង​១​លីត្រ​។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃនេះ បើ​ប្រៀបធៀប​នឹង​២​សប្តាហ៍​កន្លងទៅ ​ប្រេងសាំង​ធម្មតា បាន​ឡើងថ្លៃ ១០០​រៀល រីឯ​ប្រេងម៉ា​ស៊ូ​ត ឡើងថ្លៃ ៥០​រៀល ក្នុង​មួយ​លីត្រ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤ ៣៦០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៣ ៩៦០​រៀល ក្នុង​មួយ​លីត្រ​។​

​ ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម