Connect with us

ព័ត៌មានជាតិ

ក្រសួង​ឱ្យពាណិជ្ជករ​ នាំចេញទំនិញ​ទៅចិនឆ្លងកាត់​តាមវៀត​ណាម​ឱ្យរកមធ្យោបាយ​ផ្សេង​ចៀស​វាង​ការកកស្ទះ​ទំនិញ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានណែនាំដល់ក្រុមហ៊ុន និងពាណិជ្ជករដែលនាំចេញទំនិញទៅប្រទេសចិនឆ្លងកាត់តាមប្រទេស​វៀតណាមឱ្យរកមធ្យោបាយផ្សេងវិញដើម្បីចៀសវាងហានិភ័យនៃការកកស្ទះទំនិញ ដោយសារប្រទេសចិនបានរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេស នៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Quang Ninh ដែលបណ្តាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីក រាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ “Zero Covid”។

យោងតាមសេចក្តីជូមដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ៣ មករា បានឱ្យដឹងថា ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្តាលមកពីការកកស្ទះ តាមរយៈការបញ្ជូន ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិនក្រសួងពាណិជ្ជកម្មសូមណែនាំដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យលទ្ធភាព រកមធ្យោបាយ និងវិធីនាំចេញផ្សេងវិញ។

ក្រសួងបានបន្តថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាន បញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តទាំងពីរខាងលើ មានរថយន្តប្រមាណជាង ៦០០០គ្រឿង កំពុងរង់ចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួម បរិមាណទំនិញដែលអាចនាំចេញបាននៅតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ពី២៥ទៅ៣០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។

ចំពោះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូន ដំណឹងជាថ្មី។

ស្ថិតក្នុងបរិការណ៍នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការនាំទំនិញចេញ តាមមធ្យោបាយផ្សេង ដើម្បីចៀសវាង ហានិភ័យនៃការកកស្ទះការនាំចេញទំនិញ ឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេស ចិន តាមច្រកព្រំដែនគោក រវាងប្រទេស​វៀតណាម និងប្រទេសចិន ខណៈកុំពុងមានការកកស្ទះ។

ក្រសួងពាណិជ្ជកម្ម រួមជាមួយនិងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាកំពុងពិនិត្យនិងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីវឌ្ឍនភាពជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម