Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន លី ឈួង បង្កើតឡើងឆ្នាំណា និងបានសាងសង់សំណង់ធំៗ​អ្វីខ្លះនៅកម្ពុជា?

បានផុស

នៅ

ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ បង្កើតឡើងនៅឆ្នាំ ១៩៩២ ដែលមានលោក លី ឈួង ជានាយកក្រុមហ៊ុន។ ម្ចាស់ក្រុមហ៊ុនគឺលោក លី ឈួង ត្រូវជាកូនប្រសារ លោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ គឺជាក្រុមហ៊ុនដែលបានសាងសង់អគារវិមានរដ្ឋសភាជាតិ វិមានសន្តិភាព ហ្រ្គេនភ្នំពេញ និងវីឡា អគារសំណង់ធំៗជាច្រើនទៀត នៅកម្ពុជា។

ទីតាំងក្រុមហ៊ុន លី ឈួង ស្ថិតនៅអគារលេខ២១ ផ្លូវ ៣៣៤ កែង៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើទោះបីក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ បានសាងសង់អគារ និងផ្លូវថ្នល់ ជាច្រើនឆ្នាំមកហើយក្តី តែនាពេលថ្មីៗនេះ បានរកឃើញថា មានការឃុបឃិតគ្នាជាមួយមន្រ្តីថ្នាក់ក្រោមជាតិ នៅតាមបណ្តាខេត្តមួយចំនួន ពាក់ព័ន្ធនឹងថវិកាជាតិ។ មានន័យថា ការលើកឡើង ឬសាងសង់គម្រោងអ្វីមួយ មិនបានវាយតម្លៃ និងសិក្សាពីការចំណាយឲ្យបានជាក់លាក់ ពោលសាងសង់មុន ទើបវាយតម្លៃទូទាត់តាមក្រោយ។

ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រតិកម្ម និងក្រុមហ៊ុន លី ឈួង ក្រោយទទួលបានរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបំណុលរបស់បណ្តាខេត្តមួយចំនួន ដែលជំពាក់លុយក្រុមហ៊ុននេះ តាមរយៈការសាងសង់មុន ទូទាត់ថវិកាក្រោយ និងមិនបានវាយតម្លៃគម្រោងឲ្យបានច្បាស់លាស់ មុនសម្រេចការសាងសង់។

ជាមួយនឹងការប្រើប្រាស់ថវិកាមិនច្បាស់លាស់របស់អភិបាលខេត្តដែលមិនបានបញ្ចេញអត្តសញ្ញាណទាំងនោះ សម្តេចតេជោ បានអះអាងថា នឹងមិនផ្តល់កញ្ចប់ថវិកាថ្នាក់ជាតិ សងបំណុលក្រុមហ៊ុន លី ឈួង ជំនួសបណ្តាខេត្តទាំងអស់នោះទេ គឺឲ្យចៅហ្វាយខេត្តរកថវិកាដោយខ្លួនឯង ដើម្បីដោះបំណុល។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានប្រាប់ទៅក្រុមហ៊ុន លី ឈួង ថា« ខ្ញុំផ្តាំទៅក្រុមហ៊ុន លី ឈួង ឲ្យបញ្ឈប់ជាបន្ទាន់ បើមិនអ៊ីចឹង ខ្ញុំនឹងដាក់ក្រុមហ៊ុន លី ឈួង ទៅក្នុងបញ្ជីខ្មៅ..ខ្ញុំដឹងថា ក្រុមហ៊ុនអ្នកឯងធ្វើល្អហើយ ដូចជា វិមានសន្តិភាព វិមានរដ្ឋសភា ធ្វើកន្លែងនេះ កន្លែងនោះ ក៏ប៉ុន្តែអ្នកឯងមិនអាចធ្វើរបៀបនេះតទៅទៀតទេ ហើយផ្តាំទៅក្រុមហ៊ុនទាំងអស់ កុំយកតម្រាប់តាមក្រុមហ៊ុន លី ឈួង»។

សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ កាលពីថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម