ព័ត៌មានជាតិ
អ្នកស្រី ទ្រី ដាណា ៖ ធ្លាប់មានអ្នកសុំឲ្យ ខ្ញុំជួយបងប្អូនជនជាតិដើមភាគតិច ខាងមណ្ឌលគិរីច្រើន
អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងលក់មាស និងជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ បានលើកឡើងថា កន្លងមកធ្លាប់មានអ្នកស្នើសុំ អ្នកស្រីឲ្យជួយប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីច្រើន ហើយកន្លងមក អ្នកស្រីក៏ធ្លាប់ផ្ញើជំនួយ ទៅជួយច្រើនដែរ។
ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១នេះ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា រហូតមកដល់នាទីនេះ អ្នកស្រីធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្លងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ។ អ្នកស្រី មិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់អ្នកស្រី ឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺអ្នកស្រីបានជួយ ហើយសប្បាយចិត្ត និងមានក្ដីសុខ។
អ្នកលក់អនឡាញល្បីឈ្មោះរូបនេះ បានរៀបរាប់បន្តថា «ខ្ញុំចង់ជួយទាំងអស់ ឲ្យតែមានពេលវេលា តែមិនអាចបំបែកខ្លួនបាន។ ធ្លាប់មានអ្នកសុំ ឲ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិច ខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។ តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេ នាងខ្ញុំសុំទោស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ»។
អ្នកស្រី ទ្រី ដាណា បានសរសេរទៀតថា «តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឲ្យអ្នកដទៃមានស្នាមញញឹម ព្រោះពេលនោះ ខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា»។
សូមជម្រាបថា នៅក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និយាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។
លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖
ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។
ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។
ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan