ព័ត៌មានជាតិ
លោក កែវ រ៉េមី ត្រូវបានតែងតាំងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងធ្វើជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា សម្រាប់អាណត្តិទី៥ (ឆ្នាំ២០២២-២០២៤) ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣ ខែមករា ម្សិលមិញ។

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺទី១. ប្រគល់តួនាទីឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកលើកិច្ចការអាយឆា ដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន ដើម្បីគ្រប់គ្រងឲ្យមានសង្គតភាព នៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ទី២. តែងតាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាតំណាងកម្ពុជាប្រចាំអាយឆា ដោយហេតុថា នៅឆ្នាំ២០២២ខាងមុខ កម្ពុជា នឹងធ្វើជាប្រធាន អាយឆា ដែលអាចមានបញ្ហារសើបខាងនយោបាយជាច្រើននឹងត្រូវលើកឡើងយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំ។ ទី៣. អនុញ្ញាតឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំចំនួន៦ នៅពេលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមរួចហើយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងមក។
សូមបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights-AICHR) គឺជាយន្តការថ្នាក់តំបន់អាស៊ាន សំដៅលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឲ្យប្រជាជនគ្រប់រូបនៃប្រជាជាតិអាស៊ាន រស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ