ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ជំរុញឲ្យមន្ត្រីបន្តអនុវត្ត ផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យមន្ត្រីជំនាញអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ ជាពិសេសមន្ត្រីគ្រប់ថ្នាក់របស់ក្រសួងសង្គមកិច្ច បន្តប្រឹងប្រែងលើការងារជំនាញ ដើម្បីផ្តល់បអត្ថប្រយោជន៍ ដល់ជនងាយរងគ្រោះពិសេសកុមារតែម្ដង។ នេះជាការលើកឡើង របស់លោកតូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការយល់ដឹងពីមូលដ្ឋាន នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចការពារកុមារដល់បុគ្គលិកសង្គម និងមន្រ្តីជួរមុខពាក់ព័ន្ធនៅសហគមន៍ វគ្គបណ្តុះបណ្តាលនេះមានរយៈ ២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែមករា តាមរយៈប្រព័ន្ធ Zoom នឹងផ្តល់អត្ថប្រយោជន៍សំខាន់ជាច្រើន សម្រាប់មន្ត្រីប្រតិបត្តិ។
កិច្ចប្រជុំនេះ ធ្វើឡើងតាមការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ ក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ ការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើកុមារ នាពេលកន្លងមក។
លោកអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច ជឿរជាក់ថា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការយល់ដឹងពីមូលដ្ឋាន នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចការពារកុមារដល់បុគ្គលិកសង្គម និងមន្រ្តីជួរមុខពាក់ព័ន្ធនៅសហគមន៍ វគ្គបណ្តុះបណ្តាលនេះមានរយៈ ២ថ្ងៃ នេះគឺចាប់ពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២២ គឺជាវគ្គបណ្តុះបណ្តាល ស្តីពី ការយល់ដឹងពីមូលដ្ឋាននៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកិច្ចការពារកុមារដល់បុគ្គលិកសង្គម និងមន្រ្តីជួរមុខពាក់ព័ន្ធនៅសហគមន៍គឺសម្រាប់ខេត្តបន្ទាយមានជ័យ ធ្វើឡើងតាមប្រព័ន្ធអនឡាញ(Zoom Meeting)។ Toch Channy,សេវា សង្គមកិច្ច។
លោកអគ្គនាយក បានថ្លែងថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ-ឃុំមានសុវត្ថិភាព ក៏ដូចជាគោលនយោ បាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេសការដាក់ឲ្យអនុវត្ត នូវការផ្តល់សាច់ប្រាក់ជូនដល់ប្រចាពលរដ្ឋ ក្រ១ និង ក្រ២ ពិសេសជនពិការភាព និងកុមារតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានលោករដ្ឋមន្ត្រី វង សូត ជាប្រធានដឹកនាំ។
ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រជនពិការភាព កុមារ ជនងាយរងគ្រោះ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ ជូនដល់ពួកគាត់ភ្លាមៗតែម្ដង ពីព្រោះរាជរដ្ឋាភិបាល មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយឡើយ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ