ព័ត៌មានជាតិ
កម្មវិធីប្រណាំងខ្លែងឯក បង្ហាញឱ្យយុវជនជំនាន់ក្រោយចងចាំវប្បធម៌ខ្មែរ
កម្មវីធីជួបជុំប្រណាំងក្លែង និងល្បែងប្រណាំងមួយចំនួនទៀត ដែលជាការរៀបចំ ឡើងដោយព្រះសហគមន៍កាតូឡិចកម្ពុជា នៅក្នុងភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីអបអរឆ្នាំសកលថ្មី ២០២២ និងការថែរក្សាការពារវប្បធម៌ខ្មែរ។

លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ ប្រាប់កម្ពុជាថ្មីថា កម្មវិធីនេះ នឹងរៀបចំឡើងរយៈពេលពេញ១ ថ្ងៃ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ នៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបញ្ជាក់ថា “កម្មវិធិនេះជាគម្រោងរបស់ព្រះសហគមន៍កាតូឡិច រៀបចំឡើងដើម្បីអបអរឆ្នាំថ្មី និងឱ្យប្រជាជននៅក្នុងតំបន់ រីករាយនៅក្នុងឱកាសដែលពួកគាត់ប្រមូលផលស្រូវរួចរាល់ ព្រមទាំងការអបអរការចូលរួមថែរក្សាការពារវប្បធម៌ខ្មែរ ដែលមានការប្រណាំងខ្លែង ឱ្យអ្នកជំនាន់ក្រោយស្គាល់ពីវប្បធម៌យើងដូច្នេះ”។

សូមជំរាបថា ខ្លែងដែលនឹងត្រូវដាក់ចូលរួមប្រកួតក្នុងកម្មវិធី នៅថ្ងៃទី ៨ ខែមករា ខាងមុខនេះ មានប្រមាណ ១៣០ ដែលការរៀបចំប្រកួតនេះ មានវគ្គជម្រុះជ្រើសរើសតែលេខ ១ ដល់លេខ ៥ ទើបចែករង្វាន់ ដែលអ្នកទទូលបានលេខ ១ បានទឹកប្រាក់ចំនួន ៦៥ ដុល្លារ ព្រមទាំងអ្នកមានលេខរៀងបន្តបន្ទាប់ចុះមក។ សម្រាប់ឆ្នាំ ២០២២ នេះ មានសេះ ១២ ក្បាល និងក្របីចំនួន ៦ ក្បាលក្នុងការដាក់ប្រណាំងក្នុងកម្មវិធីផងដែរ៕
អត្ថបទ៖ ឡេង ដេត

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល