ព័ត៌មានជាតិ
ទំនាស់ដីធ្លីនៅខេត្តបាត់ដំបង សល់ជាង ៣ ពាន់ករណី នៅបន្តដោះស្រាយ
ខេត្តបាត់ដំបង÷ លោកសុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តបាត់ដំបងកន្លងមកនេះជាង១ម៉ឺនករណី ដោះស្រាយបញ្ចប់ជម្លោះដីរ៉ាំរ៉ៃជាបន្តបន្ទាប់នៅសល់ប្រមាណជាង៣ពាន់ករណីតែប៉ុណ្ណោះ។
ការថ្លែងបែបនេះខណះដែលលោកបានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុកក្រុមប្រឹក្សាស្រុក មន្រ្ដីរាជការស៊ីវិល លោកមេឃុំក្រុមប្រឹក្សាឃុំស្មៀនព្រមទាំងកងកម្លាំងប្រដាប់អាវុធនៅក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២២ថ្មីៗនេះ។
លោកសុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំឲ្យរដ្ឋបាលស្រុករៀបចំបញ្ជីទំនាស់ ដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានក្នុងឃុំនីមួយៗ ដើម្បីធ្វើការពិនិត្យនិងរៀបចំនូវយន្តការក្នុងការដោះស្រាយនៅក្រៅប្រព័ន្ធតុលាការជាមុនសិន។ ចំពោះបញ្ហាណាដែលអាជ្ញាធរឃុំនិងរដ្ឋបាលស្រុកដោះស្រាយមិនបាន ត្រូវបញ្ជូនសំណុំរឿងមករដ្ឋបាលខេត្តដើម្បីធ្វើការពិនិត្យដោះស្រាយបន្ត។
ជាមួយគ្នានេះ លោកណែនាំឲ្យអាជ្ញាធរស្រុកនិងមន្រ្ដីរាជការនៅគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពង្រឹងវិន័យការងារនិងពីឥរិយាបទរបៀបរបបធ្វើការងាររបស់ខ្លួន ហើយក៏ត្រូវចេះបែងចែកការងារកំណត់តួនាទីមុខងារនិងភារកិច្ចការងារទទួលខុសត្រូវទាំងថ្នាក់ដឹកនាំទាំងមន្រីរបស់ខ្លួនឲ្យបានជាក់លាក់គឺចាប់តាំងពីគណៈអភិបាល រហូតដល់មន្រ្ដីជាប់កិច្ចសន្យាដោយមិនត្រូវឲ្យមានមន្ត្រីណាម្នាក់គ្មានការងារធ្វើនោះទេ។
លោកបន្តថា អ្វីដែលជាតួអង្គសំខាន់នៅក្នុងមូលដ្ឋានគឺអស់លោកមេភូមិមេឃុំស្មៀន និងប៉ុស្តិ៍រដ្ឋបាលដែលជាតួអង្គនៅកៀកកិតនិងបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់ ត្រូវយកចិត្តទុកដាក់ក្នុងការគិតគូរដោះស្រាយនូវរាល់សេវាដែលជាតម្រូវការចាំបាច់ដូចជា៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាពជាដើម។
ដូចនេះរដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋានឃុំត្រូវតែយកចិត្តទុកដាក់គិតគូរៀបចំឲ្យមានវេទិកាសាធារណៈនៅតាមភូមិឃុំខ្លួនឡើងវិញដើម្បីពន្លឿននូវក្នុងការរកដំណោះស្រាយនិងធ្វើការដោះស្រាយនូវបញ្ហាប្រឈមនិងភាពអសកម្មមួយចំនួនដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋខ្លួនឲ្យបានឆាប់រហ័សនិងដើម្បីធ្វើការឆ្លុះបញ្ចាំងពិនិត្យមើលពីការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកន្លងមកក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ។
លោកអភិបាលខេត្តបាត់ដំបងក៏បានធ្វើការក្រើនរំលឹកនិងបានជម្រុញឲ្យអាជ្ញាធរស្រុក ដែលមានទីប្រជុំជនស្រុកឃុំជាប់និងភូមិសាស្រ្តផ្លូវជាតិ ក៏ត្រូវធ្វើការពិចារណាពិនិត្យលទ្ធភាពនិងតម្រង់ទិសក្នុងការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីប្រជុំជនស្រុកនិងឃុំរបស់ខ្លួនជាបណ្តើរៗទៅតាមលទ្ធភាព និងថវិកាដែលខ្លួនមាននៅក្នុងស្រុកនិងនៅតាមឃុំនិមួយៗ។
ជាពិសេសបញ្ហាអនាម័យបរិស្ថាន និងសម្រាមនៅក្នុងទីប្រជុំជនស្រុកដែលតម្រូវឲ្យអាជ្ញាធរស្រុកនិងគ្រប់អង្គភាពជុំវិញស្រុករួមគ្នាគិតរួមគ្នាធ្វើនិងត្រូវរិះរកទីតាំងធ្វើទីលានចាក់សម្រាមនៅក្នុងស្រុកខ្លួនឲ្យបានធំទូលាយយ៉ាងហោចណាស់ផ្ទៃដី១០ទៅ២០ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ