Connect with us

ព័ត៌មានជាតិ

ផ្អាក​បេសកកម្ម​ ចុះស្រាវជ្រាវ ​អ្នកប៉ះពាល់​ជំងឺកូវីដ១៩

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ បានបញ្ជាក់ពីការផ្អាកបេសកម្មរបស់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់កូវីដ១៩ ថ្នាក់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកបេសកម្មរបស់ក្រុមការងារស្រាវជ្រាវនៅពេលនេះ ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមបណ្តា រាជធានី-ខេត្ត មានការថយចុះជាបន្តបន្ទាប់ ព្រមទាំងអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ។

លិខិតជូនដំណឹងលើកឡើងថា “ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាម បណ្ដា រាជធានី-ខេត្ត មានការថយចុះជាបន្តបន្ទាប់ និងដើម្បីចូលរួមអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការបិទបញ្ចប់ព្រឹត្តិការ ២០ កុម្ភៈ ដែលមានរយៈពេល ១០ ខែ។ ហេតុដូច្នេះ អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ១៩ សូមធ្វើការផ្អាកបេសកម្មរបស់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ថ្នាក់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដោយរក្សាយន្តការផ្លាស់ប្ដូរព័ត៌មាន តាមរយៈអភិបាលរងរាជធានី-ខេត្ត”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម